ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ដាក់ពាក្យបណ្តឹងទាមទារ ពីអាល្លឺម៉ង់ប្រាក់សំណង ១,៣ទ្រីលានដុល្លារ

បរទេស៖ មេដឹកនាំនៃ ប្រទេសប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការ ផ្តល់ជាភស្តុតាងថ្មីមួយ នៃការបំផ្លិចបំផ្លាញដោយសារ អាល្លឺម៉ង់ នៅក្នុងអំឡុងសង្គ្រាមលោកទី២ ដែលអាចមានតម្លៃរហូតទៅដល់ ១,៣២ទ្រីលានដុល្លារ។

ថ្លែងទៅកាន់សន្និសិទ សារព័ត៌មានលោក Jaroslaw Kaczynski ដែលបច្ចុប្បន្នជាមេដឹកនាំ បក្សកាន់អំណាច របស់ប្រទេស PiS បាននប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែរអំពី ទំហំនៃការខូចខាតរបស់ ប៉ូឡូញក្នុងសង្គ្រាម ដែលបង្កឡើងដោយអាល្លឺម៉ង់ កាលពី៨៣ឆ្នាំមុន។

ផ្ទាំងពាណិជ្ជកម្ម

លោក Kaczynski បានបន្តទៀតថា៖ ពួកយើងមិនត្រឹមតែបានត្រៀមរៀបចំឯកសារនោះទេ ពួកយើងគឺថែមទាំងបានឈានទៅដល់ ការសម្រេចចិត្តជំហ៊ានបន្ទាប់ទៀតផង ដោយជឿជាក់ថាអាល្លឺម៉ង់ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសងសំណងទាំងអស់នោះបាន៕

ប្រែសម្រួល៖ ស៊ុន លី

To Top