ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ីរ៉ង់ ៖ ឆន្ទៈ របស់ ប្រជាជន អ៊ីរ៉ង់ នឹងអាវកម្ចាត់ សម្ពាធ អតិបរមា របស់ អាមេរិក

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ប្រជាជនអ៊ីរ៉ង់ បានរារាំងយុទ្ធនាការ “សម្ពាធអតិបរមា” របស់សហរដ្ឋអាមេរិក ជាមួយនឹងឆន្ទៈរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Raisi បានធ្វើការកត់ សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំសាសនាមួយនៅក្នុងរដ្ឋធានីតេអេរ៉ង់ នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានកត់សម្គាល់ថា មន្ត្រីអាមេរិក ក៏បានសារភាព ចំពោះការបរាជ័យដ៏អាម៉ាស់នៃគោលនយោបាយ “សម្ពាធអតិបរមា” របស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ។

លោកបានលើកឡើងថា ខ្មាំងសត្រូវបានបង្កភាពឃោរឃៅ យ៉ាងធំធេងលើប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល ៤៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែប្រទេសនេះបានរួចផុតពីគ្រោះថ្នាក់ និងបានគ្រប់គ្រង ដើម្បីបង្ហាញពី “ភាពសុចរិត និងឋានៈខ្ពស់” របស់ខ្លួនទៅកាន់ពិភពលោក។

លោក Raisi ក៏បានថ្កោលទោស អ្នកតស៊ូមតិសិទ្ធិមនុស្ស សម្រាប់ស្តង់ដារទ្វេររបស់ពួកគេ និងសម្រាប់ការនៅស្ងៀម ចំពោះមុខការរំលោភសិទ្ធិ របស់មនុស្សជាច្រើន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top