ព័ត៌មានអន្តរជាតិ

លោក ពូទីន នឹងមិនអាចចូលរួមក្នុងពិធីបុណ្យសពលោក Gorbachev អតីតមេដឹកនាំសូវៀត បានទេ

បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការគោរពចុងក្រោយរបស់លោកចំពោះលោក Mikhail Gorbachev កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកនឹងមិនអាចចូលរួមក្នុងពិធីលាគ្នាជាផ្លូវការនៅចុងសប្តាហ៍នេះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងពេលការហៅតាមទូរស័ព្ទមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពន្យល់ថា ប្រធានាធិបតីនឹងមិនអាចចូលរួមក្នុងពិធីបុណ្យសព ដែលនឹងធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា សម្រាប់អតីតមេដឹកនាំសូវៀតនោះទេ ដោយសារតែកាលវិភាគចង្អៀតពេក។

លោកបាននិយាយថាលោកពូទីនផ្ទាល់បានគោរពចុងក្រោយរបស់លោកចំពោះលោក Gorbachev រួចហើយកាលពីថ្ងៃព្រហស្បតិ៍ដោយទៅមើលមន្ទីរពេទ្យ Central Clinical Clinical ក្នុងទីក្រុងមូស្គូ ជាកន្លែងដែលសាកសពរបស់អតីតមេដឹកនាំបច្ចុប្បន្នកំពុងត្រូវបានតម្កល់ទុក។

លោក Peskov បានបន្ថែមថា ពិធីបុណ្យសពរបស់លោក Gorbachev នឹងត្រូវបានអនុវត្តជាផ្នែកមួយ ជាពិធីបុណ្យសពរបស់រដ្ឋ មានន័យថា នឹងមានឆ្មាំកិត្តិយស ហើយរដ្ឋនឹងជួយក្នុងការរៀបចំពិធីលាគ្នានៅថ្ងៃសៅរ៍នេះ៕

To Top