ព័ត៌មានអន្តរជាតិ

បំពង់បង្ហូរប្រេង រុស្ស៊ី ដ៏សំខាន់ទៅអឺរ៉ុប មិនបានបើកវិញ តាមកាលកំណត់ឡើយ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាបំពង់បង្ហូរប្រេង ដ៏សំខាន់មួយ របស់រុស្ស៊ី ដែលប្រើប្រាស់សម្រាប់ បញ្ជូនហ្កាសទៅកាន់ប្រទេសអាល្លឺម៉ង់នោះ គឺមិនទាន់ត្រូវបាន បើកដំណើរការ ឡើងវិញ តាមផែនការនៅថ្ងៃសៅរ៍នេះ នៅឡើយទេ។

ក្រុមហ៊ុនហ្គាស របស់រុស្សី Gazprom បានបញ្ជាក់ថាពេលនេះក្រុមការងារ បានរកឃើញនូវចំណុច បែកធ្លាយមួយនៅត្រង់ចំណុច ម៉ាស៊ីនតួប៊ីន ដែលស្ថិតនៅបំពង់បង្ហូរប្រេង Nord Stream 1 ដែលជាហេតុធ្វើឲ្យផែនការ នៃការបើកដំណើរការឡើងវិញ មិនអាចទៅរួចនៅឡើយ។

គួរឲ្យដឹងដែរថាបំពង់បង្ហូរប្រេងនេះ ត្រូវបានបិទដំណើរការអស់រយៈពេល៣ថ្ងៃ មកហើយ ដោយក្នុងនោះ Gazprom ដំបូងឡើយបានប្រកាសថា ដើម្បីក្នុងគោលបំណង ធ្វើការថែរក្សានិងជួសជុល ម៉ាស៊ីន តួប៊ីន។

ដំណឹងនេះបានធ្វើឡើង នៅក្រោយពេលមានលេច ឬនិងការចេញផ្សាយជាច្រើន ថាពលរដ្ឋរបស់ប្លុកអឺរ៉ុប កាន់តែច្រើនឡើង នៅពេលនេះគឺមិនមានលទ្ធភាព ក្នុងការទូទាត់លុយ ជាមួយនឹងតម្លៃ
ថាមពលដែលកំពុង បន្តកើនឡើងនៅពេល ដែលរដូវរងា ជិតចូលមកដល់នេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top