អង់ការ៉ា៖ ប៉ូលីសតួកគី កាលពីថ្ងៃសុក្របានឃាត់ខ្លួន ជនសង្ស័យចំនួន ១០នាក់ ជុំវិញការចោទប្រកាន់ របស់ពួកគេទៅនឹងបណ្តាញ ដែលត្រូវបានចោទប្រកាន់ ពីបទរៀបចំការប៉ុនប៉ងធ្វើរដ្ឋប្រហារ បរាជ័យក្នុងឆ្នាំ២០១៦ ។
យោងតាមប៉ូលីសបានឱ្យដឹងថា ជនសង្ស័យត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងក្នុងការរៀបចំជាមួយមនុស្ស ដែលដើរតួជាអ៊ីម៉ាឯកជន សម្រាប់ចលនា Gulen នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ពួកគេត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការ របស់ប៉ូលិស ក្នុងខេត្ត Gaziantep ភាគអាគ្នេយ៍ ដែលផ្តោតលើ “រចនាសម្ព័ន្ធ ឯកជន” របស់ ចលនា ខាងលើនេះក្នុង ទីក្រុងចំនួន៣។
ទីក្រុងអង់ការ៉ា បានចោទប្រកាន់ បព្វជិតតួកគីលោក Fethullah Gulen និងបណ្តាញរបស់លោក ថាបានជ្រៀតចូលទៅក្នុងការិយាធិបតេយ្យរបស់រដ្ឋ និងជាអ្នកគ្រប់គ្រងការដេញ ថ្លៃធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដែលក្នុងនោះមនុស្ស ២៥០នាក់ត្រូវបានសម្លាប់។
រដ្ឋាភិបាលតួកគីបានចាប់ផ្តើមការបង្រ្កាបដ៏ធំ លើអ្នកគាំទ្ររបស់លោក Gulen នៅផ្ទះបន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបានចេញដីកាចាប់ខ្លួនជន សង្ស័យនៅបរទេស។
ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនមានការស្ទាក់ស្ទើរ ក្នុងការធ្វើបត្យាប័នបព្វជិតអ៊ីស្លាម និរទេសខ្លួនឯង ដោយលើកឡើងថា ទីក្រុងអង់ការ៉ា មិនបានបង្ហាញភស្តុតាងគ្រប់គ្រាន់ ប្រឆាំងនឹងលោក Gulen នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា