ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រើឧទ្ធម្ភាគចក្រ គ្មានមនុស្សបើក ដើម្បីសាកល្បង ប្រព័ន្ធការពារ អាកាសអ៊ុយក្រែន

ម៉ូស្គូ៖ កងទ័ពរុស្ស៊ី ហាក់ដូចជាប្រើប្រព័ន្ធអាកាស គ្មានមនុស្សបើកប្រភេទ ឧទ្ធម្ភាគចក្ររបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ ឬសាកល្បងប្រព័ន្ធការពារដែន អាកាសរបស់អ៊ុយក្រែន ។

កងទ័ពអ៊ុយក្រែន បានអះអាងកាលពីថ្ងៃពុធថា ពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលមានស្លាបរ៉ូតារីងធ្ងន់របស់រុស្ស៊ី ដោយប្រព័ន្ធមីស៊ីល Starstreak ដែលផលិតដោយចក្រភពអង់គ្លេស ហើយរូបថត នៃការធ្លាក់យន្តហោះ គ្មានមនុស្សបើកនេះ ត្រូវបានគេបំផ្ទុះពេញ បណ្ដាញសង្គម។

ខ្សែអាត់វីដេអូបានបង្ហាញថា ដ្រូនបានបែកបាក់ ទាំងស្រុង ប៉ុន្តែគេអាចកំណត់អត្តសញ្ញាណ rotor និងកន្ទុយ boom ព្រមទាំងស្លាកសញ្ញា ដែលត្រូវគ្នានឹងគោលដៅ របស់យន្តហោះគ្មានមនុស្សបើករុស្ស៊ី ដែលបង្កើតឡើងដោយក្រុមហ៊ុន JSC CSTS Dinamika ដែលជាផ្នែកមួយនៃក្រុមហ៊ុន Technodinamika Group ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top