អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ថា ខណៈដែលអ្នកត្រួតពិនិត្យអង្គការសហប្រជាជាតិ (UN) បានព្យាយាមបញ្ចៀសគ្រោះមហន្តរាយ នុយក្លេអ៊ែរ នៅជួរមុខរបស់ អ៊ុយក្រែន បស្ចិមប្រទេស និងរុស្ស៊ី បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមក ដោយក្រុងម៉ូស្គូបានរក្សា បំពង់បង្ហូរឧស្ម័នសំខាន់របស់ខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលបានបិទនៅថ្ងៃសៅរ៍ ខណៈដែលមានការគំរាមកំហែង ដល់តម្លៃលើការនាំចេញប្រេង។
ក្រុមហ៊ុនថាមពលយក្ស Gazprom ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ីបានស្តីបន្ទោស កំហុសបច្ចេកទេសនៅក្នុងបំពង់បង្ហូរ Nord Stream 1 ចំពោះការពន្យារពេលកាលពីថ្ងៃសុក្រ ។ ប៉ុន្តែសមយុទ្ធកម្រិតខ្ពស់ក្នុងនយោបាយ ថាមពលត្រូវបានគេមើលឃើញថា ជាការបន្តសង្គ្រាម ហើយឥទ្ធិពលនឹងត្រូវបានគេដឹងថា ឆ្ងាយជាងអ៊ុយក្រែន ។
សូមបញ្ជាក់ថា ការប្រកាសនេះបានកើតឡើងនៅគ្រាដែលក្រុងម៉ូស្គូ និងក្រុងគៀវបានធ្វើការស្តីបន្ទោស ចំពោះសកម្មភាពរបស់ពួកគេនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយរុស្ស៊ី ជាទីដែលអធិការអង្គការសហប្រជាជាតិបានមកដល់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងបេសកកម្មដើម្បីជួយបញ្ចៀសគ្រោះមហន្តរាយកើតឡើង ។
លោក Vladimir Rogov មន្ត្រីគាំទ្ររុស្ស៊ីនៅតំបន់ Zaporizhzhia បានលើកឡើងថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោងមកលើរោងចក្រនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុបជាច្រើនដងពេញមួយយប់ ហើយខ្សែថាមពលសំខាន់ទៅកាន់ស្ថានីយបានធ្លាក់ចុះ ដោយបង្ខំឱ្យវាប្រើប្រាស់ប្រភពថាមពលបម្រុង ដូចដែលបានកើតឡើងកាលពីសប្តាហ៍មុន ។
ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចបញ្ជាកពីគណនីរបស់គាត់បានភ្លាមៗនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា