បរទេស៖ យោធាកោះតៃវ៉ាន់ បានប្រកាសពីការដាក់ពង្រាយកាំភ្លើងយន្តប្រឆាំងយន្តហោះ គ្មានមនុស្សបើកទៅកាន់កោះ Kinmen និង Matsu នៅឈូងសមុទ្រកាលពីថ្ងៃសុក្របន្ទាប់ពីការលុកលុយយន្តហោះគ្មានមនុស្សបើក UAV ជាច្រើនដែលត្រូវបានចោទប្រកាន់ថាមកពីប្រទេសចិន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កោះ Kinmen និង Matsu គឺជាក្រុមកោះតូចៗនៅច្រកសមុទ្រតៃវ៉ាន់ ដែលគ្រប់គ្រងដោយទីក្រុងតៃប៉ិ ប៉ុន្តែមានទីតាំងនៅជិតច្រាំងសមុទ្រចិន។
យោធាកោះតៃវ៉ាន់បាននិយាយថា កងទ័ពត្រូវបានប្រគល់កាំភ្លើងយន្តប្រឆាំងយន្តហោះ គ្មានមនុស្សបើកដែលជាផ្នែកនៃវិធីសាស្រ្តបត់បែនរបស់ខ្លួនក្នុងការដោះស្រាយ ការគំរាមកំហែងដែលចូលមក។
ឧបករណ៍នេះជារឿយៗ ប្រើដោយស្ថានីយ៍លើដីដើម្បីភ្ជាប់ជាមួយ UAV ដែលបណ្តាលឱ្យយន្តហោះ វិលចេញពីការគ្រប់គ្រង និងធ្លាក់។
កោះតៃវ៉ាន់បានរាយការណ៍ ពីការលុកលុយជាច្រើនដោយយន្តហោះគ្មានមនុស្សបើកក្នុងសប្តាហ៍នេះ ហើយបានចោទប្រកាន់ប្រទេសចិនថា បានបញ្ជូនយន្តហោះទាំងនោះទៅ “បំផ្លាញសន្តិភាព និងស្ថិរភាព” ។
កាលពីថ្ងៃព្រហស្បតិ៍ យន្តហោះ UAV ត្រូវបានបាញ់ទម្លាក់នៅជិតកោះ Kinmen។ យោងតាមទីក្រុងតៃប៉ិ បានឱ្យដឹងថា មានការបាញ់គ្រាប់ពិត ទៅលើយន្តហោះគ្មានមនុស្សបើក “ស៊ីវិល” បន្ទាប់ពីយន្តហោះនោះមិន អើពើនឹងការព្រមានមួយចំនួន៕