បរទេស៖ លោក Donald Trump បានចាត់ទុកប្រធានាធិបតីអាមេរិកបច្ចុប្បន្នថា ជា “សត្រូវរបស់រដ្ឋ” ដោយអះអាងថា សុន្ទរកថារបស់លោក Joe Biden គឺជា “ការស្អប់ខ្ពើមបំផុត និងការបែកបាក់បំផុតមិនធ្លាប់មាន” ដោយមេដឹកនាំអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅឯការប្រមូលផ្តុំមួយ កាលពីថ្ងៃសៅរ៍នៅទីក្រុង Wilkes-Barr រដ្ឋ Pennsylvania អតីតប្រធានាធិបតីអាមេរិករូបនេះ បានចោទប្រកាន់លោក Biden ថា បាន “ប្រមាថ” អ្នកបោះឆ្នោតចំនួន ៧១លាននាក់ ដែលបានគាំទ្រ Trump ក្នុងអំឡុងពេលបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២០។
សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ លោក Biden បានអះអាងថា គណបក្សសាធារណរដ្ឋ កំពុងត្រូវបាន “ត្រួតត្រាជំរុញ និងបំភិតបំភ័យដោយ Donald Trump និង MAGA Republicans” ដែលលោកបានចោទប្រកាន់ថា តំណាងឱ្យ “មនោគមវិជ្ជាជ្រុល” និងបង្កជា “ការគំរាមកំហែងដល់ប្រទេសនេះ”។
លោក Trump បាននិយាយថា “គាត់ (Biden) ជាសត្រូវរបស់រដ្ឋ បើអ្នកចង់ដឹងការពិត។ សត្រូវរបស់រដ្ឋគឺគាត់ និងក្រុមដែលគ្រប់គ្រងគាត់ ដែលកំពុងដើរជុំវិញគាត់” ៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
