ប៊ែរឡាំង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ លោក Denys Shmygal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានសម្តែងក្តីសង្ឃឹមថា អាល្លឺម៉ង់ នឹងក្លាយជាអ្នកដើរ តួនាទីនាំមុខគេ ក្នុងការជួយទីក្រុង គៀវ ក្នុងការកសាងប្រព័ន្ធការពារ ដែនអាកាសរបស់ខ្លួន ខណៈដែលលោកបានស្វែង រកអាវុធធុនធ្ងន់បន្ថែមទៀត សម្រាប់ទីក្រុង គៀវ ពីទីក្រុងប៊ែកឡាំង ។
គួរបញ្ជាក់ថា លោក Shmygal គឺជាមន្ត្រីជាន់ខ្ពស់ អ៊ុយក្រែនដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេលជាច្រើនខែ ដែលជាសញ្ញា នៃការបន្ធូរបន្ថយភាពតានតឹង រវាងទីក្រុង គៀវ និងទីក្រុងប៊ែកឡាំង បន្ទាប់ពីមានបញ្ហាធ្យូងថ្ម ។
ការឆ្លើយតបដ៏រអាក់រអួលដំបូង របស់អាល្លឺម៉ង់ លើការផ្តល់ជំនួយផ្នែកយោធា ដល់ទីក្រុងគៀវ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន បានបង្កឱ្យមានការរាំងស្ទះ ។
ប៉ុន្តែ លោក Shmygal បានទទួលស្គាល់ក្នុងអំឡុង ពេលទស្សនកិច្ចរបស់គាត់ថា ចាប់តាំងពីពេលនោះមក ប្រទេសអាល្លឺម៉ង់ បានបង្កើនជំនួយយោធា របស់ខ្លួនយ៉ាងខ្លាំង ជាមួយនឹងអាវុធធុនធ្ងន់ដូចជា រថពាសដែក Howitzer 2000 ឬគ្រាប់រ៉ុក្កែត MARS ទាំងអស់ “ដំណើរការល្អនៅលើសមរភូមិ” ។
លោកបានថ្លែងថា ប្រព័ន្ធការពារដែនអាកាស Iris-T ត្រូវបានគេរំពឹងថា នឹងត្រូវបានចែកចាយនៅក្នុងរដូវស្លឹកឈើជ្រុះ ។
លោកបានថ្លែងទៀតថា អ៊ុយក្រែន “សង្ឃឹមថា អាល្លឺម៉ង់នឹងក្លាយជាមេដឹក នាំមួយក្នុងចំណោមមេដឹកនាំ នៅក្នុងដំណើរការ នៃការអភិវឌ្ឍប្រព័ន្ធការពារដែន អាកាសអ៊ុយក្រែន” ។
នៅក្នុងសុន្ទរកថាមួយ ស្តីពីចក្ខុវិស័យ របស់គាត់សម្រាប់អឺរ៉ុប កាលពីថ្ងៃចន្ទ អធិការបតី Olaf Scholz បានថ្លែងថា គាត់បានឃើញប្រទេសអាល្លឺម៉ង់ ទទួលយក “ការទទួលខុសត្រូវពិសេស” ដើម្បីជួយអ៊ុយក្រែនបង្កើតប្រព័ន្ធកាំភ្លើងធំ និងប្រព័ន្ធការពារដែន អាកាសរបស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា