ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន ប្រាប់ដល់ពលរដ្ឋអឺរ៉ុបថា រដូវរងាឈានចូលមក ដល់ធ្វើឲ្យការនាំចេញប្រេង និងឧស្ម័នជួបការលំបាក ខណៈរុស្ស៊ី នៅតែបន្តវាយលុកអ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ដល់ប្រជាជនអឺរ៉ុបឱ្យរំពឹងថា នឹងមានរដូវរងាដ៏លំបាកមួយ ខណៈដែលការវាយលុករបស់រុស្ស៊ី មកលើប្រទេសរបស់គាត់នាំឱ្យមាន ការកាត់បន្ថយការនាំចេញប្រេង និងឧស្ម័នដោយទីក្រុងម៉ូស្គូ ។

លោក Zelenskyy បានថ្លែងកាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីក្រុងម៉ូស្គូបានបិទបំពង់បង្ហូរប្រេងដ៏សំខាន់ដែលផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីទៅកាន់ទ្វីបអឺរ៉ុប ។

គាត់បានថ្លែងនៅក្នុងសុន្ទរកថាវីដេអូ ប្រចាំថ្ងៃ របស់គាត់ថា “ប្រទេសរុស្ស៊ី កំពុងរៀបចំការវាយលុកថាមពលដ៏មុតមាំ លើប្រជាជនអឺរ៉ុបទាំងអស់ សម្រាប់រដូវរងារនេះ” ។

ក្រុងម៉ូស្គូបានលើកឡើង ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញការឈ្លានពានអ៊ុយក្រែន និងបញ្ហាបច្ចេកទេស សម្រាប់ការរំខានថាមពល ។ បណ្តាប្រទេសអ៊ឺរ៉ុបដែលបានគាំទ្ររដ្ឋាភិបាលទីក្រុង គៀវ ជាមួយនឹងការគាំទ្រផ្នែកការទូត និងយោធា បានចោទប្រកាន់រុស្ស៊ី ពីការផ្គត់ផ្គង់ថាមពលសព្វាវុធ ។

អ្នកវិភាគខ្លះលើកឡើងថា កង្វះខាត និងការកើនឡើង នៃថ្លៃរស់នៅ ខណៈដែលរដូវរងាជិតចូលមកដល់ ហានិភ័យ នឹងកាត់បន្ថយការគាំទ្រ របស់លោកខាងលិច សម្រាប់ក្រុងគៀវ ខណៈដែលរដ្ឋាភិបាល ព្យាយាមដោះស្រាយជាមួយនឹងប្រជាជន ដែលមិនពេញចិត្ត ។

កាលពីសប្តាហ៍មុន ទីក្រុងម៉ូស្គូ បានលើកឡើងថា ខ្លួននឹងរក្សា បំពង់បង្ហូរ Nord Stream 1 ដែលជាបណ្តាញឧស្ម័ន ដ៏សំខាន់របស់ខ្លួន ទៅកាន់ប្រទេស អាល្លឺម៉ង់ត្រូវបានបិទ ហើយបណ្តាប្រទេសក្រុម G7 បានប្រកាសពីតម្លៃ ដែលបានគ្រោងទុក លើការនាំចេញប្រេងរបស់រុស្ស៊ី ។

វិមានក្រឹមឡាំងបានលើកឡើងថា ខ្លួននឹងឈប់លក់ប្រេងទៅឱ្យ ប្រទេសណាដែលអនុវត្តច្បាប់នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top