ព័ត៌មានអន្តរជាតិ

ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងកាប៊ុល ត្រូវបានវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការ បរទេសអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបំផ្ទុះដ៏សាហាវមួយនៅខាងក្រៅស្ថានទូតរុស្ស៊ី ក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន។

ដោយមានការអាណិតអាសូរនៅក្នុងសារមួយជាមួយរដ្ឋាភិបាលរុស្ស៊ី និងក្រុមគ្រួសារជនរងគ្រោះ នៃការវាយប្រហារភេរវកម្ម លោក Nasser Kanaani បានអំពាវនាវដល់មន្ត្រីអាហ្វហ្គានីស្ថានឱ្យអនុវត្តវិធានការធ្ងន់ធ្ងរបន្ថែមទៀត ដើម្បីធានាសន្តិសុខស្ថានទូត និងបេសកកម្មការទូត នៅក្នុងប្រទេស។

ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា បុគ្គលិកពីរនាក់ នៃស្ថានទូតរុស្ស៊ី ក៏ដូចជាពលរដ្ឋអាហ្វហ្កានីស្ថានមួយចំនួនត្រូវបានសម្លាប់ ខណៈដែលក្រុមសកម្ម ប្រយុទ្ធមិនស្គាល់អត្តសញ្ញាណបានបំផ្ទុះគ្រាប់បែក នៅជិតបេសកកម្មការទូត កាលពីថ្ងៃចន្ទ។

ក្រសួងរុស្ស៊ី បានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទុះនេះបានកើតឡើងនៅម៉ោង ១០ និង ៥០នាទីព្រឹក ម៉ោងក្នុងស្រុក នៅជិតផ្លូវចូលទៅផ្នែកកុងស៊ុល នៃស្ថានទូតរុស្ស៊ី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top