ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ដណើ្តមបានការនាំចេញ ថាមពល ដែលមានទឹកប្រាក់ រហូតដល់១៥៨ ពាន់លានដុល្លារ

ប៉ារីស ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ថា ក្រុមអ្នកវិភាគមួយចំនួន បានលើកឡើងនៅថ្ងៃអង្គារ នេះថា ប្រទេសរុស្ស៊ី បានដណ្តើមបានការនាំចេញថាមពលដ៏ច្រើន លើសលប់ដែលមានទឹកប្រាក់ចំនួន១៥៨ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែ បន្ទាប់ពីការលុក លុយមកលើអ៊ុយក្រែន ដោយក្នុងនោះសហភាពអឺរ៉ុប មានចំនួនច្រើនជាងពាក់កណ្តាល ។

មជ្ឈមណ្ឌលស្រាវជ្រាវ ថាមពល និងខ្យល់ស្អាត (CREA) បានអំពាវនាវឱ្យមានការ ដាក់ទណ្ឌកម្មប្រកប ដោយប្រសិទ្ធភាពបន្ថែមទៀត ប្រឆាំងនឹងទីក្រុងម៉ូស្គូ បន្ទាប់ពីការលុកលុយបាន ធ្វើឱ្យតម្លៃប្រេង ឧស្ម័ន និងធ្យូងថ្មកើនឡើង ។

អង្គការដែលមានមូលដ្ឋាន នៅក្នុងប្រទេសហ្វាំងឡង់បានលើកឡើងថា “ការកើនឡើងតម្លៃឥន្ធនៈហ្វូស៊ីលមានន័យថា ប្រាក់ចំណូលបច្ចុប្បន្នរបស់រុស្ស៊ី គឺខ្ពស់ជាងកម្រិតឆ្នាំមុន ទោះបីជាមានការថយចុះ នៃបរិមាណនាំចេញនៅឆ្នាំនេះក៏ដោយ” ។

តម្លៃឧស្ម័នធម្មជាតិបានហក់ឡើង ក្នុងកម្រិតកំណត់ត្រានៅអឺរ៉ុបនាពេលថ្មីៗនេះ ខណៈរុស្ស៊ីបានបិទការផ្គត់ផ្គង់ ។ តម្លៃប្រេងឆៅក៏បានហក់ឡើង បន្ទាប់ពីការឈ្លានពាន បើទោះបីជាពួកគេបាន ដកថយមកវិញក៏ដោយ ។

មជ្ឈមណ្ឌល CREA បានឲ្យដឹងថា “ការនាំចេញឥន្ធនៈហ្វូស៊ីលបានរួម ចំណែកប្រហែល៤៣ពាន់លានអឺរ៉ូ ដល់ថវិកាសហព័ន្ធរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃការលុកលុយដោយជួយផ្តល់មូល និធិដល់ឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន” ។

តួលេខនេះមានការព្រួយបារម្ភរយៈពេល៦ខែ បន្ទាប់ពីរុស្ស៊ីបានលុកលុយប្រទេស អ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។

ក្នុងអំឡុងពេលនេះ មជ្ឈមណ្ឌល CREA បានប៉ាន់ប្រមាណថា សហភាពអឺរ៉ុប គឺជាអ្នកនាំចូលកំពូល នៃអ្នកនាំចេញឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ដែលមានតម្លៃ៨៥,១ពាន់លានអឺរ៉ូ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top