បរទេស៖ ស្ថាប័នគិតមួយបាននិយាយនៅថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបាន ប្រមូលប្រាក់បានប្រមាណ ១៥៨ ពាន់លានអឺរ៉ូ នៅក្នុងការនាំចេញ ថាមពលក្នុងរយៈពេល ៦ខែបន្ទាប់ពី ការលុកលុយរបស់ខ្លួន លើប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ដែលស្អាត បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្ម ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ប្រឆាំងនឹងទីក្រុងម៉ូស្គូ បន្ទាប់ពីការលុកលុយអ៊ុយក្រែន ដែលបានធ្វើឱ្យតម្លៃប្រេង ឧស្ម័ន និងធ្យូងថ្ម កើនឡើង។
ចំណែកអង្គការមួយដែលមាន មូលដ្ឋាននៅប្រទេរសហ្វាំងឡង់ បាននិយាយថា “ការកើនឡើងតម្លៃឥន្ធនៈហ្វូស៊ីលមានន័យថា ប្រាក់ចំណូលបច្ចុប្បន្នរបស់រុស្ស៊ី គឺខ្ពស់ជាងកម្រិតឆ្នាំមុន ទោះបីជាមានការថយចុះនៃ បរិមាណនាំចេញនៅឆ្នាំនេះក៏ដោយ” ។
តម្លៃឧស្ម័នធម្មជាតិបានហក់ឡើង ដល់កម្រិតកំណត់ត្រា នៅអឺរ៉ុបនាពេលថ្មីៗនេះ ខណៈរុស្ស៊ីបានបិទការផ្គត់ផ្គង់។ តម្លៃប្រេងឆៅក៏បានហក់ឡើង បន្ទាប់ពីការឈ្លានពាននេះ បើទោះបីជាមានថមថយមកវិញក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
