ព័ត៌មានអន្តរជាតិ

លោក Erdogan៖ អឺរ៉ុប គួរស្តីបន្ទោសខ្លួន ចំពោះវិបត្តិថាមពល

បរទេស៖ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan នៅអំឡុងពេលសន្ទរកថាមួយក្នុង
ទីក្រុងអង់ការ៉ាបានលើកឡើងថា រដូវរងារដែលឈានជិតចូលមកដល់ នឹងធ្វើឲ្យរដ្ឋអឺរ៉ុបជាច្រើនជួប នឹងបញ្ហាប្រឈម
យ៉ាងធ្ងន់ធ្ងរហើយពួកគេគួរតែ បន្ទោសសហភាពអឺរ៉ុបចំពោះបញ្ហានេះ។

មេដឹកនាំតួគីរូបនេះបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកកាសែតទៀតថា៖ អឺរ៉ុបកំពុងតែចាប់ផ្តើមប្រមូលផល នូវអ្វីដែលខ្លួន
បានសាបព្រោះនោះហើយនៅពេល ដែលយើងនិយាយអំពីកង្វះខាតហ្កាសធម្មជាតិ ដែលកំពុងជួបបញ្ហានៅគ្រប់ប្រទេស
ពេលនេះដែលវាគឺជាអ្វីដែលពួកគេ បានសាងចំពោះលោកប្រធានាធិបតីរុស្សី Vladimir Putin ព្រមទាំងទណ្ឌកម្ម
ប្រឆាំងរុស្សីផង។

លោក Erdogan បានបន្តទៀតថា៖ ខ្ញុំគិតថានៅពេលនេះអឺរ៉ុប នឹងចំណាយពេលរដូវរងារជាមួយ នឹងបញ្ហាយ៉ាងធ្ងន់ធ្ងរជាមិនខាន ខណៈដែលតួគីក្នុងតំណាក់កាលនេះគឺ មិនមានបញ្ហាអ្វីឡើយជាមួយនឹង ការផ្គត់ផ្គង់ហ្គាស ៕

ប្រែសម្រួល៖ ស៊ុន លី

To Top