ព័ត៌មានអន្តរជាតិ

UN ជំរុញឲ្យស្រីលង្កា បង្វែររឿងប្រមូលផ្តុំយោធា ហើយដាក់ទោសអ្នកដែលទទួលខុស ត្រូវជុំវិញបញ្ហាដឹកនាំប្រទេស ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច

ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ថា អង្គការសហប្រជា ជាតិ (UN)កាលពីថ្ងៃអង្គារ បានលើកឡើងថា ប្រទេសស្រីលង្កា ត្រូវតែបង្វែរ ពី“ការប្រមូលផ្តុំយោធា” របស់ខ្លួនភ្លាមៗ ហើយកាត់ទោស អ្នកដែលទទួលខុសត្រូវ ចំពោះការដឹកនាំប្រទេស នាំទៅកាន់វិបត្តិសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមក ។

ប្រទេសដែនកោះអាស៊ីខាងត្បូង បានរងនូវការខ្វះខាតស្បៀងអាហារ និង ឥន្ធនៈធ្ងន់ធ្ងរ ការដាច់ភ្លើង ជាយូរមកហើយ និងអតិផរណា ដែលកំពុងកើនឡើង នៅក្នុងឆ្នាំនេះ បន្ទាប់ពីអស់លុយបរទេស ដើម្បីនាំចូលរបស់សំខាន់ៗ ។

វិបត្តិនេះបានបង្កឱ្យមានការតវ៉ា ជាច្រើនខែប្រឆាំងនឹង រដ្ឋាភិបាលជុំវិញ ការគ្រប់គ្រងមិនត្រឹមត្រូវលើសេដ្ឋកិច្ច ដែលឈានដល់មាន ក្រុមមនុស្សយ៉ាងច្រើន បានសម្រុក ចូលភូមិគ្រឹះ របស់ប្រធានាធិបតី នៅគ្រានោះលោក Gotabaya Rajapaksa ត្រូវបានបណ្តេញគាត់ ចេញពីប្រទេសទៀតផង ។

ចាប់តាំងពីពេលនោះមក អ្នកស្នងតំណែងរបស់គាត់ លោក Ranil Wickremesinghe បានប្រកាន់ជំហររឹងប៉ឹងប្រឆាំង នឹងបាតុកម្ម ដោយបានវាយ កម្ទេចជំរំតវ៉ា ដោយហិង្សានៅកណ្តាលទីក្រុងកូឡុំបូ និងចាប់ខ្លួនសកម្មជន នាំមុខផងដែរ ។

ការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានលើកឡើងនៅក្នុងរបាយការណ៍ ចុងក្រោយរបស់ខ្លួនស្តីពីប្រទេសនេះថា “រដ្ឋាភិបាលថ្មីគួរតែផ្លាស់ប្តូរ ការប្រមូលផ្តុំឆ្ពោះទៅរកការធ្វើយោធាភ្លាមៗ ហើយបញ្ចប់ការ ពឹងផ្អែកលើច្បាប់សន្តិសុខដ៏តឹងរ៉ឹង និងការបង្ក្រាបលើការ តវ៉ាដោយសន្តិវិធី” ។

ប្រទេសស្រីលង្កាបានលុបចោល បំណុលបរទេសចំនួន៥១ពាន់លានដុល្លារ របស់ខ្លួននៅក្នុងខែមេសា ហើយកំពុងស្ថិតក្នុងការចរចា ចុងក្រោយសម្រាប់ថវិកាសង្គ្រោះ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top