គៀវ៖ បើយោងតាមមន្ត្រីនៅទីក្រុងគៀវ បានឲ្យដឹងថា យោធារុស្ស៊ី កំពុងប្រើប្រាស់មីស៊ីល “ហួសសម័យ” ឬផុតអាយុប្រើប្រាស់ ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
កាលពីថ្ងៃអាទិត្យ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន បានធ្វើការទាមទារនៅក្នុង ការអាប់ដេតប្រតិបត្តិការ ដែលត្រូវបានចែករំលែកនៅលើ Facebook ដោយមានការបង្ហើបមកថា រុស្ស៊ីកំពុងប្រើមីស៊ីលហួសសម័យ ខណៈស្តុកអាវុធធ្លាក់ចុះ។
ការប្រកាសកាលពីថ្ងៃទី៤ ខែកញ្ញាបានឲ្យដឹងថា ការវាយលុកបានបន្តឆ្ពោះទៅតំបន់ Bakhmut និង Avdiivka នៅក្នុងតំបន់បំបែកខ្លួននៃ Donetsk និង Luhansk ពួកគេរកឃើញថា រុស្ស៊ី កំពុង ប្រើ មីស៊ីលហួស សម័យ ឬផុតអាយុប្រើប្រាស់។
ប្រភពបានបន្តថា “ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ សត្រូវបានបាញ់មីស៊ីលជាង ១០ គ្រាប់ និងការវាយប្រហារតាមអាកាសច្រើនជាង ២៤ លើកទៅលើវត្ថុយោធា និងស៊ីវិលនៅលើទឹកដី នៃប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
