គៀវ ៖ មន្ត្រីរុស្ស៊ី ៣នាក់ដែលត្រូវបានដាក់ឲ្យឈរជើង នៅក្នុងទីក្រុង ដែលកាន់កាប់របស់អ៊ុយក្រែន ត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែក ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ចំពេលទីក្រុងគៀវ បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដណ្តើមយកទឹកដី របស់ខ្លួនមកវិញ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការលុកលុយ របស់អ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ដើម្បី “រំដោះ” តំបន់ Donbas ដែលជាតំបន់ផ្តាច់ខ្លួន នៅភាគខាងកើតអ៊ុយក្រែន ។
ទីក្រុងមូស្គូបានបរាជ័យយ៉ាងធំធេង ក្នុងការសម្រេចបាននូវជ័យជម្នះធំៗណាមួយនៅក្នុងប្រទេសអ៊ុយក្រែន ដែលកងទ័ពរបស់ពួកគេបាន ធ្វើឱ្យរុស្ស៊ីភ្ញាក់ផ្អើលជាមួយ នឹងកិច្ចខិតខំប្រឹងប្រែង ការពារជាតិខ្លាំង ជាងការរំពឹងទុក។ ទោះយ៉ាងណាក៏ដោយ រុស្ស៊ីបានឈ្នះដោយយកបានទឹកដីមួយ ចំនួននៅតំបន់ Donbas ជាកន្លែងដែលពួកគេបានតែតាំងមេដឹកនាំ របស់ខ្លួនឲ្យឈរជើង។
មន្ត្រីដែលត្រូវបានដំឡើង ដោយវិមានក្រឹមឡាំងជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលការខាតបង់ របស់រុស្ស៊ីកើនឡើង ហើយអ៊ុយក្រែន ស្វែងរកការដណ្តើមយកទឹកដី ដែលបានកាន់កាប់ឡើងវិញ ជាពិសេស នៅក្នុងទីក្រុង Kherson ដែលជាទីក្រុងធំដំបូង បង្អស់ របស់រុស្ស៊ី ដែលចាប់បាននៅពេលចាប់ផ្តើមសង្រ្គាម ។ ការស្លាប់នេះបានកើតឡើង នៅពេលដែលអ៊ុយក្រែនបានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់រុស្ស៊ី បានកើនឡើងលើសពី ៥ម៉ឺននាក់កាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន អ៊ុយក្រែន Ukrainska Pravda បានឱ្យដឹងថា នៅក្នុងការវាយប្រហារ ប្រឆាំងរុស្ស៊ីចុងក្រោយបំផុត “មេបញ្ជាការ” Artem Bardin បានស្លាប់បន្ទាប់ពីរថយន្ត របស់លោកត្រូវបានបំផ្ទុះនៅក្នុងទីក្រុង Berdyansk ក្នុងតំបន់ Zaporizhzhia ៕
ប្រែសម្រួល ឈូក បូរ៉ា