អន្តរជាតិ ៖ មានមិត្តភក្តិកាន់តែច្រើន និងកម្លាំងឥទ្ធិពលអន្តរជាតិ កាន់តែខ្លាំង ភ្លក់ស្រាក្រហម ដែលលាយ ដោយមនុស្សយន្ត ពាក់វ៉ែនតា VR ធ្វើជាអ្នកចាំទី និងក្លាយជាមនុស្ស AI ក្រោមជំនួយ នៃបច្ចេកទេសឌីជីថល ។ ល ។ ពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិនអន្តរជាតិ ឆ្នាំ២០២២ បានបិទបញ្ចប់កាលពីថ្ងៃទី៥ ខែកញ្ញា បច្ចេកវិទ្យាដែលពោរពេញទៅដោយ “អារម្មណ៍អនាគត” បានបន្សល់ទុកនូវចំណាប់អារម្មណ៍ ដែលមិនអាចបំភ្លេច បានដល់អ្នកចូលរួមពិព័រណ៍ ហើយក៏បាននាំមកនូវ ឱកាសពាណិជ្ជកម្មដ៏ល្អប្រសើរ ដល់សហគ្រាស ទូទាំងពិភពលោកផងដែរ ។
ពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិន អន្តរជាតិលើកនេះបានដំណើរ ការអស់រយៈពេល៦ថ្ងៃ បានទាក់ទាញសហគ្រាស ចំនួន៥០៧សហគ្រាស ដែលក្នុងនោះ បូករួមទាំង ក្រុមហ៊ុន លំដាប់កំពូល ទាំង៥០០ លើពិភពលោក និងសហគ្រាសឈានមុខ ក្នុងមុខរបរឱ្យចូលរួម នៅកន្លែងផ្ទាល់ ប្រទេសចំនួន១០ ដូចជា អេមីរ៉ាអារ៉ាប់រួម ស្វីស និងអ៊ីតាលី ជាដើម គឺដាក់តាំង បង្ហាញក្នុង នាមជាប្រទេសជាលើកដំបូង ។ តាមស្ថិតិ ជាជំហានដំបូង ពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិនអន្តរជាតិ លើកនេះ បានឈានដល់សមិទ្ធផល គ្រប់ប្រភេទចំនួន១៣៣៩ ក្នុងនោះ សមិទ្ធផលខាងការច្នៃប្រឌិតថ្មី ជាលើកដំបូងគឺចំនួន១៧៣ ។ តាមទិន្នន័យ នៃកិច្ចប្រជុំ ពាណិជ្ជកម្មនិងការអភិវឌ្ឍ នៃអង្គការសហប្រជាជាតិឱ្យដឹងថា ក្នុងពាណិជ្ជកម្មសេវាកម្មសកល អត្រានៃសេវាកម្មបច្ចេកវិទ្យា និងព័ត៌មាន ព្រមនិងសេវាកម្ម កម្មសិទ្ធិបញ្ញា ដែលពាក់ព័ន្ធនឹងការច្នៃប្រឌិតថ្មី ត្រូវបានលើកកម្ពស់ពី១១,៤ភាគរយ កាលពីឆ្នាំ២០០៥ ដល់១៨ភាគរយនៅឆ្នាំ២០២០ ។
ក្នុងនាមជាវិស័យដ៏រស់រវើកបំផុត ក្នុងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល បានក្លាយជាក្បាលម៉ាស៊ីនថ្មី នៃកំណើនសេដ្ឋកិច្ចសកល ។ ទំហំឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល របស់ចិនបានកាន់ លំដាប់ថ្នាក់ទីពីរ លើពិភពលោក ក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា ដែលបានបំពេញ បន្ថែមនូវកម្លាំងចលករអភិវឌ្ឍន៍ ជាបន្ទាន់ដល់សេដ្ឋកិច្ច និង សហគ្រាសសកល ។ ហើយពិព័រណ៍ ពាណិជ្ជកម្មសេវាកម្មគឺជា “ម៉ូទ័រកម្លាំង”មួយ ។
ឆ្នាំនេះជាខួបទី១០ នៃការរៀបចំធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ។ ក្នុងរយៈពេល១០ ឆ្នាំកន្លងទៅនេះ ដៃគូសហប្រតិបត្តិការ ខាងពាណិជ្ជកម្ម សេវាកម្មរបស់ចិន គឺមានចំនួនលើសពីប្រទេសនិងតំបន់ជាង២០០ ។ ក្នុងបរិបទ ដែលសកលភាវូបនីយកម្ម ជួបនឹងចរន្តបញ្ច្រាស និងការប៉ះទង្គិច ក្នុងតំបន់កើតឡើង ជាញឹកញាប់ ពិព័រណ៍ពាណិជ្ជកម្មសេវា កម្មមានមិត្តភក្តិកាន់តែច្រើន និងកម្លាំងឥទ្ធិពលកាន់តែខ្លាំង វាមិនត្រឹមតែដោយសារ កម្លាំងទាក់ទាញដ៏ខ្លាំងក្លា នៃទីផ្សារប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មក ពីវាជាបង្អួចដ៏សំខាន់នៃការពង្រីកការបើកទូលាយ ធ្វើឱ្យកិច្ចសហប្រតិបត្តិការ មានភាពកាន់តែស៊ីជម្រៅ និង ណែនាំការច្នៃប្រឌិតថ្មី របស់ចិនទៀតផង ប្រការនេះបានបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញការធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ចយ៉ាងមុតមាំ ។
តាមទិន្នន័យ នៃរដ្ឋាភិបាលចិនឱ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ គិតជាមធ្យមក្នុងមួយឆ្នាំៗ ទំហំនាំចេញ នាំចូលខាងពាណិជ្ជកម្ម សេវាកម្ម របស់ចិនបានកើន ឡើង៦,១ភាគរយ ដែលខ្ពស់ជាងល្បឿន កំណើនសកល៣,១ភាគរយ ទំហំពាណិជ្ជកម្មសេវាកម្ម កាន់លំដាប់ថ្នាក់ទីពីរលើ ទូទាំងពិភព លោក ក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ហើយសេវាកម្មនាំចូល សរុបលើសពី៤ទ្រីលានដុល្លារអាមេរិក ។ កាលពីខែសីហាឆ្នាំនេះ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា នឹងជំរុញការអនុវត្តវិធានការ មួយចំនួន ដូចជាបញ្ជីអវិជ្ជមានខាងពាណិជ្ជកម្ម សេវាកម្មឆ្លងដែន នៅទូទាំងប្រទេសចិន ពង្រីកការនាំចេញនាំចូលបច្ចេកវិទ្យា កាបូនទាបបៃតង និងស្វែង រកការកសាងតំបន់គំរូ នៃការអភិវឌ្ឍដោយច្នៃប្រឌិតថ្មី ខាងពាណិជ្ជកម្មសេវាកម្មជាតិជាដើម ។
បន្ទាប់ពីបានបិទបញ្ចប់ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម សមិទ្ធផលជាផ្លែផ្កាគ្រប់ប្រភេទ ដែលបានឈានដល់នោះ នឹងត្រូវអនុវត្តជាក់ស្តែង ដើម្បីមានអំណោយផល ដល់ទូទាំងពិភពលោក ។ ក្នុងបរិបទដែលចិនពង្រីកការបើកទ្វារ ចំហចំពោះអន្តរជាតិ ប្រកបដោយកម្រិតខ្ពស់ឥតឈប់ឈរ ភាពល្អបវរកាន់តែច្រើន នឹងមកដល់ជាបន្តបន្ទាប់ ៕
វិទ្យុមិត្តភាពកម្ពុជាចិន