ព័ត៌មានអន្តរជាតិ

លោក Xi Jinping គូសបញ្ជាក់ពី “ភារកិច្ចចម្បង” មួយនេះ ក្នុងការទប់ទល់ និងសង្គ្រោះគ្រោះរញ្ជួយដី

ថ្ងៃទី ៥ ខែកញ្ញា ស្រុក Luding មណ្ឌលស្វយ័តជនជាតិ Zang Ganzi ខេត្តSichuan កើត មានគ្រោះរញ្ជួយដី កម្រិត ៦.៨ រិចទ័រ។ ក្រោយពីកើតមាន គ្រោះរញ្ជួយដី លោក Xi Jinping ប្រធានរដ្ឋចិន យកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់អនុសាស៍សំខាន់ ដែលទាមទារឱ្យចាត់ ទុកការជួយសង្គ្រោះអាយុជីវិត ជាភារកិច្ចចម្បង ជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយពេញទំហឹង ដើម្បីកាត់បន្ថយជាអតិបរមា នូវចំនួនមនុស្ស ស្លាប់និងរបួស ។

អំពីការងារទប់ទល់ និងសង្គ្រោះគ្រោះរញ្ជួយដី ជានិច្ចកាល លោក Xi Jinping បានយកចិត្តទុកដាក់ខ្ពស់ និងបានសង្កត់ធ្ងន់ពី “ភារកិច្ចចម្បង” មួយនេះជាច្រើនលើក ។ ខាងក្រោមនេះយើងមកស្វែងយល់ពីភាពជាអ្នកដឹកនាំ ដែលតែងតម្កល់ប្រជាជន ខ្ពស់ជាងគេក្នុងដួងចិត្ត របស់លោក Xi Jinping តាមរយៈអនុសាសន៍ ពាក់ព័ន្ធរបស់លោក ៖

ពេលផ្តល់អនុសាសន៍សំខាន់ ចំពោះការងារជួយសង្គ្រោះគ្រោះរញ្ជួយដី Lushan ខេត្ត Sichuan កាលពីថ្ងៃទី ២០ ខែមេសាឆ្នាំ២០១៣ លោក Xi Jinping បានលើកឡើងថា ៖ គ្រោះមហន្តរាយគឺជាបទបញ្ជា ។ ត្រូវចាត់ចែងកងទ័ព ឱ្យទប់ទល់និងសង្គ្រោះ គ្រោះរញ្ជួយដីជាបន្ទាន់ ជួយសង្គ្រោះពលរដ្ឋជាប់គាំង និងអ្នករងរបួសយ៉ាងពេញទំហឹង សហការជាមួយស្ថាប័ន ក្នុងតំបន់ធ្វើការផ្តល់លំនៅដ្ឋាន ដល់ពលរដ្ឋរងគ្រោះ និងធានាសុវត្ថិភាព នៅតំបន់រងគ្រោះ ។

ពេលថ្លែងសារក្នុងកិច្ចប្រជុំ នៃការិយាល័យ នយោបាយមជ្ឈិមបក្ស កុម្មុយនីស្តចិនលើកទី ១៨ កាលពីថ្ងៃទី ២៣ ខែមេសាឆ្នាំ២០១៣ លោក Xi Jinping បានលើកឡើងថា ៖ អ្វីដែល ខ្ញុំបារម្ភបំផុត គឺបន្ទាប់ពីកើតមានគ្រោះរញ្ជួយដី ចេះតែកើតមានរញ្ជួយដីតូចៗ ហើយធ្លាក់ភ្លៀងជាប់ ងាយបណ្តាល ឱ្យកើតមានការរំអិល បាក់ដីជាដើម ។ ខេត្តSichuanនិងស្ថាប័នមានសមត្ថកិច្ចត្រូវបង្កើន ការពិនិត្យអង្កេត ការផ្តល់សញ្ញាព្រមាន និងការបង្ការជាបន្ទាន់ ព្រមនិងណែនាំប្រជាពលរដ្ឋ ឱ្យចៀសផុតពីគ្រោះថ្នាក់។

ពេលផ្តល់អនុសាសន៍សំខាន់ ចំពោះគ្រោះរញ្ជួយដីកម្រិត ៦.០រិចទ័រនៅស្រុកJinggu ក្រុង Puer ខេត្ត Yunnan កាលពីខែតុលាឆ្នាំ២០១៤ លោក Xi Jinping បានលើកឡើងថា កងទ័ពរំដោះប្រជាជន និងកងកម្លាំងប៉ូលិសប្រដាប់ អាវុធប្រចាំក្នុងតំបន់ ត្រូវចូលរួមការ ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យ យ៉ាងលឿនរហ័ស រៀបចំចាត់ចែងមហាជន ឱ្យបានសមស្រប ។ ជាមួយគ្នានេះដែរ ចូលរួមការងារស្តារតំបន់រងគ្រោះឱ្យបានល្អ ដើម្បីធានាឱ្យជនរងគ្រោះឆ្លង រដូវរងាប្រកបដោយសុវត្ថិភាព ។

ពេលផ្តល់អនុសាសន៍សំខាន់ ចំពោះគ្រោះរញ្ជួយដីកម្រិត ៦.៦វិច្ឆទ័រ នៅក្រុងChangning ខេត្ត Sichuan កាលពីថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០១៩ លោក Xi Jinping បានលើកឡើងថា រៀបចំការងារទប់ទល់ និងជួយសង្គ្រោះគ្រោះរញ្ជួយដី ដោយពេញទំហឹង ចាត់ទុកការរុករក និងជួយសង្គ្រោះ អ្នករងរបួស ជាភារកិច្ចចម្បង ដើម្បីកាត់បន្ថយនូវចំនួនមនុស្សស្លាប់ និងរងរបួសជាអតិបរិមា ត្រូវស្តារការផ្គត់ផ្គង់ ថាមពលអគ្គិសនីនិងទឹកផឹក គមនាគមន៍និងទូរគមនាគមន៍ឱ្យបានឆាប់ ។

ពេលផ្តល់អនុសាសន៍សំខាន់ ចំពោះគ្រោះរញ្ជួយដីកម្រិត ៦.៨ រិចទ័រនៅស្រុកLuding ខេត្ត Sichuan កាលពីថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២២ លោក Xi Jinping បានលើកឡើងថា ត្រូវចាត់ទុកការជួយសង្គ្រោះ អាយុជីវិត ជាភារកិច្ចចម្បង ជួយសង្គ្រោះមហាជនរងគ្រោះ ដោយពេញទំហឹង ។ សូមស្ថាប័នគ្រប់គ្រង បន្ទាន់ចាត់បញ្ជូនក្រុមការងារ ទៅកាន់ខេត្តSichuan ដើម្បីណែនាំការងារ ជួយសង្គ្រោះ ។ កងទ័ពរំដោះប្រជាជន និងកងកម្លាំងប៉ូលិស ប្រដាប់អាវុធ ត្រូវសហការ យ៉ាងសកម្មជាមួយអាជ្ញាធរតំបន់ ដើម្បីធានាសុវត្ថិភាព អាយុជីវិតនិងទ្រព្យសម្បត្តិ របស់ប្រជាជន អស់ពីលទ្ធភាព ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top