បរទេស៖ ចរាចរណ៍នៅផ្នែកខ្លះនៃរាជធានីបាងកក ប្រទេសថៃ មានការកកស្ទះយ៉ាងខ្លាំងនៅព្រឹកថ្ងៃពុធ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីរសៀលថ្ងៃអង្គារ និងដល់ពេលយប់បានបណ្តាលឱ្យមានទឹកជំនន់រីករាលដាលនៅក្នុងទីក្រុងបាងកក ខេត្តផាធុមថានីនិង ខេត្តណុនថាបុរី។
យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវជាច្រើន ត្រូវបានជន់លិចដោយទឹកត្រូវបានគេរាយការណ៍ថា មានជម្រៅជាងមួយម៉ែត្រនៅក្នុងតំបន់ខ្លះ។
នៅទីក្រុងបាងកក សង្កាត់ Bang Khen រងការវាយប្រហារខ្លាំងបំផុត ដោយសាររថយន្តជាច្រើនបានឈប់នៅលើដងផ្លូវ និងស្ទះចរាចរណ៍ខ្លាំង។ ផ្លូវ Phahon Yothin ត្រូវបានជន់លិចពេញផ្លូវពី Rangsit ក្នុង Pathum Thani ដល់រង្វង់មូល Bang Khen ។
អ្នកធ្វើដំណើរតាមឡានក្រុង និងឡានសាធារណៈដើម្បីទៅធ្វើការ រងផលប៉ះពាល់ខ្លាំងជាងគេ។ បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ទឹកជ្រៅដើម្បីទៅដល់ចំណតរបស់ពួកគេ ពួកគេត្រូវរង់ចាំរយៈពេលយូរ មុនពេលដែលពួកគេអាចឡើងជិះ ហើយមិនដឹងថាត្រូវចំណាយពេលប៉ុន្មានដើម្បីទៅដល់គោលដៅរបស់ពួកគេ។
នៅខេត្ត ផាធុម ថានី តំបន់ខ្លះនៅ Rangsit ស្ថិតនៅក្រោមទឹកជិត ២ ម៉ែត្រ៕
ប្រែសម្រួលៈ ណៃ តុលា