ព័ត៌មានអន្តរជាតិ

Update: ឃ្មាន់កាំភ្លើង និងស្រ្តីជាសង្សារ ប៉ុនប៉ង បាញ់សម្លាប់ អនុប្រធានាធិបតី អាហ្សង់ទីន

Update: ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃពុធថា បុរសដែលត្រូវបានចោទប្រកាន់ ពីបទព្យាយាម បាញ់សម្លាប់អនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី Cristina Kirchner កាលពីសប្តាហ៍មុន បានរៀបចំផែនការវាយប្រហារ ជាមួយមិត្តស្រីរបស់គាត់ នេះបើយោងតាមការចោទប្រកាន់បឋម ដែលដាក់ដោយចៅក្រម។ នេះបើតាមការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។

ចៅក្រម Maria Eugenia Capuchetti បាននិយាយនៅក្នុងបទចោទប្រកាន់ថា ខ្មាន់កាំភ្លើង ដែលត្រូវបាន ចោទប្រកាន់ ក្នុងការវាយប្រហារ ឈ្មោះ Fernando Sabag Montiel និងមិត្តស្រីរបស់គាត់ឈ្មោះ Brenda Uliarte ទាំងនៅក្នុងមន្ទីរឃុំឃាំង ត្រូវបានចោទប្រកាន់ពី បទព្យាយាមធ្វើឃាត លោកស្រី Kirchner “ដោយមានផែនការ និងការព្រមព្រៀងជាមុន”។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Telam។

Kirchner ដែលមានអាយុ ៦៩ឆ្នាំដែលមានរឿងអាស្រូវ បានរួចផុតពីការប៉ុនប៉ងធ្វើឃាត នៅពេលដែល នាងបានប្រមូលផ្តុំ ជាមួយអ្នកគាំទ្រនៅខាងក្រៅផ្ទះរបស់នាង កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ បុរស​អាយុ​៣៥​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​នឹង​កន្លែង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ខ្សែអាត់វីដេអូ បង្ហាញពីដៃគូរបស់គាត់អាយុ ២៣ ឆ្នាំ ។

ប្រជាជនអាហ្សង់ទីន រាប់ម៉ឺននាក់ បានដើរតាមផ្លូវ បន្ទាប់ពីការប៉ុនប៉ងបាញ់ប្រហារ។

To Top