Covid-19

ទីបំផុតញូវយ៉ក ប្រកាសដកកាតព្វកិច្ចពាក់ម៉ាស នៅទីសាធារណៈហើយ ក្រោយរយៈពេល ២៨ខែ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោយរៈពេល២៨ខែ ក្នុងការរស់នៅជាមួយនឹងកាតព្វកិច្ចពាក់ម៉ាស នៅតាមទីសាធារណៈ នោះទីបំផុតគឺបានប្រកាស ដកចោលច្បាប់នេះហើយ។

ការប្រកាសដែលត្រូវធ្វើឡើង​ ដោយផ្ទាល់ពីសំណាក់អភិបាលក្រុង Kathy Hochul ដោយបញ្ជាក់ថាម៉ាសគឺ លែងជាការចាំបាច់ទៀត ហើយសម្រាប់ពលរដ្ឋ ដែលធ្វើដំណើរទាំងតាមអាកាស ឬសូម្បីតែរថយន្តតាក់ស៊ីក្តី។

រំលឹកដែរថាច្បាប់កាតព្វកិច្ចពាក់ម៉ាស របស់ទីក្រុងញូវយ៉កត្រូវបាន ដាក់ឲ្យដំណើរការឡើងតាំងតែ ពីខែមេសា ឆ្នាំ២០២០មកម្ល៉េះ ក្នុងគ្រាដែលវិរុសកូវីដកំពុង វាយប្រហារខ្លាំងនៅទូទាំង ទីក្រុងប៉ុន្តែមកដល់ពេលនេះម៉ាស នឹងក្លាយទៅជាជម្រើសរបស់ ពលរដ្ឋប៉ុណ្ណោះទោះបីពួកគេចង់ ឬមិនចង់ប្រើប្រាស់វាក្តី ។

គួរឲ្យដឹងដែរថានៅទូទាំង ទីក្រុងញូវយ៉កទាំងមូលករណី អ្នកឆ្លងកូវីដមានរហូតទៅដល់ ៦លាននាក់ និងមនុស្សដែលបានបាត់បង់ជីវិត មានរហូតទៅដល់ ៧១២២២នាក់ ខណៈដែលពេលនេះពលរដ្ឋ ប្រមាណជា ៧៨ភាគរយ នៃពលរដ្ឋទូទាំងទីក្រុង បានទទួលវ៉ាក់សាំងរួចរាល់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top