បរទេស៖ ក្រុមហ៊ុនផ្គត់ផ្គង់ហ្កាស ដ៏ធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ Uniper ត្រូវបានប្រធានប្រតិបត្តិលោក Klaus Dieter Maubach កាលពីថ្ងៃពុធម្សិលមិញនេះ ប្រកាសថាកំពុង ជួបបញ្ហាធំដោយសារតែ មិនអាចស្វែងរកការផ្គត់ផ្គង់ណា មកជំនួសហ្គាសដែលរុស្សី បានដកចេញនៅឡើយទេនៅសប្តាហ៍នេះ។
លោក Maubach ក៏បានបន្តទៀតដែរថា ដោយឡែកលុយដែលជាជំនួយ ពីរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការ យកមកប្រើប្រាស់ទប់ស្កាត់តម្លៃឡើងថ្លៃ របស់ថាមពលនោះ ក៏បានប្រើប្រាស់ជិតអស់ហើយ
ផងដែរនៅត្រឹមបំណាច់ខែកញ្ញានេះប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា Uniper បានធ្វើការបញ្ជាទិញហ្គាសពីទីផ្សារ សកលជាច្រើនកន្លែងក្នុងតម្លៃថ្លៃ មកប្រើប្រាស់ជំនួសហ្គាសរុស្សី ដែលបានកាត់ផ្តាច់ប៉ុន្តែលក់វិញ ឲ្យពលរដ្ឋអាល្លឺម៉ង់ប្រើប្រាស់ក្នុងតម្លៃធូរថ្លៃ ដូចនេះបច្ចុប្បន្នក្រុមហ៊ុន បានខាតបង់ប្រាក់អស់ប្រមាណជា ១២ពាន់អឺរ៉ូឬត្រូវជា ១២ពាន់លានដុល្លារអាមេរិក រួចមកហើយ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
