នាពេលថ្មីៗកន្លងទៅនេះ ភាគីរុស្ស៊ីបានអះអាងថា ដោយមកពីបរិក្ខារ ជាច្រើនកន្លែងកើតមានបញ្ហា ដូច្នេះ បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ១ នឹងបញ្ឈប់ការបង្ហូរឧស្ម័ន ទាំងស្រុង រហូតដល់បញ្ហា ត្រូវបានដោះស្រាយ ។ ដោយមកពីបរិមាណឧស្ម័ន ធម្មជាតិរបស់រុស្ស៊ី ដែលបង្ហូរទៅកាន់អឺរ៉ុប តាមរយៈបំពង់បង្ហូរខ្សែនេះ ត្រូវជា៤០ភាគរយ នៃបរិមាណនាំចេញឧស្ម័នធម្មជាតិ ទៅអឺរ៉ុបរបស់រុស្ស៊ី នៅឆ្នាំមុន បានជាអ្នកផង ទាំងពួងសុទ្ធតែដឹងច្បាស់ថា និយាយចំពោះអឺរ៉ុប ការបញ្ឈប់ដំណើរការ របស់បំពង់បង្ហូរនេះទាំងស្រុង នឹងមានអត្ថន័យយ៉ាងម៉េច ។
ដើម្បីធានាដល់សន្តិសុខ ថាមពល ប្រទេសអឺរ៉ុបបាននិងកំពុងរិះរកគ្រប់មធ្យោបាយ ។ បារាំងគិតថា នឹង រៀបចំឡើងវិញ នូវការផលិតថាមពលនុយ គ្លេអ៊ែរ ក្នុងពេលឆាប់ៗ ។ រីឯអាល្លឺម៉ង់វិញ បានប្រកាសពីគម្រោង ជួយឧបត្ថម្ភខាងថាមពល ដែលមានទឹកប្រាក់ ចំនួន ៦ម៉ឺន៥ពាន់លានប្រាក់អឺរ៉ូ ដែលនឹងបន្ថែម ពន្ធ ចំពោះសហគ្រាស ដែលមិនពឹងផ្អែកលើឧស្ម័នធម្មជាតិ ក្នុងការផ្សាយ កម្លាំងអគ្គិសនី ដើម្បីយកលុយប៉ះប៉ូវ សហគ្រាសប្រើប្រាស់ ថាមពលច្រើននិង ជនស៊ីវិល ។ ហើយរដ្ឋាភិបាល ប្រទេសក្រិក បានអះអាងថា នឹងដាក់ទណ្ឌកម្ម ទៅលើស្ថាប័ន សាធារណៈ ដែលមិនសម្របសម្រួល ម៉ាស៊ីនThermostat និងមិនបិទភ្លើង ថែមទាំងមិនអនុញ្ញាត ឱ្យពួកគេជួលបុគ្គលិកទៀតផង ។
នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី« The Economist » បានចេញផ្សាយ អត្ថបទថា តម្លៃថាមពលនិងអគ្គិសនីឡើងថ្លៃខ្លាំង នឹងពន្លឿនដំណើរថយថមចុះ របស់សេដ្ឋកិច្ចអឺរ៉ុប ។ អ្នកវិភាគមិនតិចទេ បានសម្គាល់ ឃើញថា អឺរ៉ុបមិនគ្រាន់តែត្រូវការ ពេលវេលានិងដើមទុន ដ៏ច្រើនសម្បើមសម្រាប់បង្វែរ រចនាសម័្ពន្ធថាមពល នាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងក៏ប្រហែលនឹងកើតមានភាព ច្របូកច្របល់ក្នុងសង្គមទៀតផង ។
យ៉ាងណាមិញ ប្រជាជនអឺរ៉ុបដែលធ្លាក់ខ្លួន ក្នុងភាពលំបាក បានរកឃើញថា សម័្ពន្ធមិត្តរបស់ខ្លួន ដែលស្ថិតនៅត្រើយម្ខាង នៃមហាសមុទ្រអាត្លង់ទិក បែរជាឱបដៃឈរមើលមិនមាន សកម្មភាពអ្វីសោះ ។
អ្នកផងសុទ្ធតែដឹង ហើយថា វិបត្តិថាមពលដែល បានរីករាលដាលនៅទូទាំងអឺរ៉ុប ជាផលវិបាក ដែលបណ្តាលមក ពីអឺរ៉ុបដើរតាមអាមេរិក និងបានដាក់ ទណ្ឌកម្មជាច្រើន ជុំទៅលើរុស្ស៊ី ។ អាមេរិក បានចាត់ទុកការវាយប្រហារ ការនាំចេញថាមពលរបស់រុស្ស៊ី ជាទង្វើយកជ័យជំនះចុងក្រោយ ព្រមទាំងបានប្រមូលគ្នីគ្នាសម័្ពន្ធមិត្តរបស់ខ្លួន នៅអឺរ៉ុបផងដែរ ។ ប៉ុន្តែទីបំផុត ប្រទេសអឺរ៉ុបបានរកឃើញថា ខ្លួនជា “អ្នករងការខូចខាត”ជាប់រហូត រីឯអាមេរិកវិញ មិនដែលឈប់លេងកលល្បិច និយាយផ្សេងធ្វើផ្សឹងនោះទេ ។
បន្ទាប់ពីបានដាក់ចេញបទបញ្ជា ហាមឃាត់ការនាំចូលថាមពល របស់រុស្ស៊ីកាលពីខែមីនាឆ្នាំនេះ អាមេរិកបែរជាកំណត់ “អន្តរកាល”សម្រាប់សហគ្រាស របស់ប្រទេសខ្លួន ក្នុង ន័យធ្វើឱ្យសហគ្រាស ទាំងនេះទិញដូរប្រេងកាត របស់រុស្ស៊ីយ៉ាងច្រើនសម្បើម ។ តាមការទម្លាយរបស់ វេបសាយព័ត៌មាន សម្ងាត់ ពាណិជ្ជកម្ម របស់អាមេរិកបានឱ្យដឹងថា គិតជាមធ្យម ក្រុមហ៊ុនអាមេរិកអាចរក បានចំណេញលើសពី១រយលានដុល្លារ អាមេរិក ពីរាល់នាវា ដែលដឹកជញ្ជូនឧស្ម័នធម្មជាតិ ធាតុរាវទៅកាន់អឺរ៉ុប ។ ប្រព័ន្ធសារព័ត៌មានអឺរ៉ុប បានធ្វើការអត្ថាធិប្បាយថា អាមេរិក បាននិងកំពុងធ្វើពុតជា “ព្រះអង្គសង្គ្រោះ នៃពិភពលោក” ហើយរកបានផលចំណេញយ៉ាងច្រើន សម្បើមក្នុងការលក់ដូរឧស្ម័នធម្មជាតិ ទៅកាន់ប្រទេសអឺរ៉ុប ។
វិបតិ្តថាមពលលើកនេះ គួរឱ្យអឺរ៉ុបពិចារណា ពីកំហុសជាច្រើនរបស់ខ្លួន កំហុសមួយគឺមិនត្រូវដើរ តាមតែអាមេរិក ហើយនិងចាញ់បោកម្តងហើយម្តងទៀត ។ នៅពេលអនាគត អឺរ៉ុបគួរតែគិតពិចារណា ឱ្យបានល្អថា តើត្រូវដើរតាមផ្លូវណា ទើបជាផ្លូវត្រឹមត្រូវបំផុត ដែលសមស្របនឹងផលប្រយោជន៍ របស់ខ្លួន ៕
វិទ្យុមិត្តភាពកម្ពុជាចិន