ព័ត៌មានអន្តរជាតិ

អាមេរិក ពន្យល់មូលហេតុដែល បន្តទុកសព្វាវុធនៅជប៉ុន ទោះបីសមយុទ្ធរួមគ្នា បានបញ្ចប់ក៏ដោយ

បរទេស៖ សព្វាវុធធុនធ្ងន់មួយចំនួន ដែលអាមេរិកនាំយកម កប្រទេសជប៉ុនសម្រាប់ សមយុទ្ធហ្វឹកហ្វឺនរួមគ្នា នឹងនៅតែមាននៅទីនោះ សម្រាប់ពេលបច្ចុប្បន្នដដែល។ នេះបើតាម ឧត្តមសេនីយ Charles Flynn មេបញ្ជាការប៉ាស៊ីហ្វិករបស់ កងទ័ពអាមេរិកបានប្រាប់សារព័ត៌មាន រ៉យទ័រ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Flynn បាននិយាយថា «វាជាឱកាសមួយ សម្រាប់យើងក្នុងការរក្សាសមត្ថភាពទៅមុខ» ។

កាលពីថ្ងៃព្រហស្បតិ៍លោក Flynn បានទៅទស្សនា កោះ Amami Oshima ដើម្បី ពិនិត្យ មើល មូលដ្ឋាន យោធា ដែល ប្រតិបត្តិការ ដោយ កងកម្លាំង ស្វ័យការពារ ដីគោក ជប៉ុន (GSDF)។ កន្លែងដែលត្រូវបានបើកនៅឆ្នាំ ២០១៩ មានទីតាំងនៅគែមសមុទ្រចិនខាងត្បូង ដែលមានជម្លោះ និងមានចម្ងាយប្រហែល ៨៥០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ដែលជាចំណុចក្តៅនៃ ភាពតានតឹងរវាងអាមេរិក និងចិនដែលកំពុងកើនឡើង។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយឧត្តមសេនីយ Yoshihide Yoshida ប្រធានបុគ្គលិកនៃ GSDF ឧត្តមសេនីយអាមេរិកដែល កំពុងបំពេញទស្សនកិច្ចបាននិយាយថា វត្តមានយោធាអាមេរិក នៅក្នុងប្រទេសជប៉ុន បានជួយ “ទប់ស្កាត់អាកប្បកិរិយាអាក្រក់” របស់ប្រជាជាតិដទៃទៀត។ លោក Flynn បាន និយាយ ថា ទីតាំង កោះ នេះ មាន សារៈសំខាន់ ជា យុទ្ធសាស្ត្រ សម្រាប់ ទប់ទល់ នឹង ប្រទេស ចិន។

មន្ត្រីអាមេរិកក៏បានត្រួតពិនិត្យ ទីតាំងយោធារបស់កោះនេះពីឧទ្ធម្ភាគចក្រ និងត្រូវបានផ្តល់ដំណើរទស្សនា កាំជ្រួចប្រឆាំងនាវាជប៉ុន Type 12 ដែលឈរជើងនៅលើនោះផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top