បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា ប្រទេសរុស្សីនឹងរៀបចំការនាំចេញ ផលិតផលជាគ្រាប់ធញ្ញជាតិប្រមាណជា ៣០លានតោននៅក្នុងឆ្នាំនេះ ហើយដែលការជួយគាំទ្រភាគច្រើន គឺអទិភាពសម្រាប់បណ្តាប្រទេសក្រីក្រ។
លោក Putin បាននិយាយថា៖ ពួកយើងជឿជាក់ថានេះជាពេលវេលា ដ៏សមស្របបំផុតក្នុងការ ដឹកជញ្ជូនផលិតផលកសិកម្មទាំងនោះ ទៅផ្គត់ផ្គង់ឲ្យប្រទេសក្រីក្រ ដោយគិតត្រឹមឆ្នាំនេះរុស្សីនឹងផ្គត់ផ្គង់ ឲ្យបានសរុប៣០លានតោន ខណៈដែលនឹងបន្តផ្គត់ផ្គង់ ៥០លានតោនទៀត នៅឆ្នាំក្រោយពីព្រោះថា រុស្សីឆ្នាំនេះធ្វើទិន្នផលបានទទួល លទ្ធផលល្អខ្លាំងបំផុត។
លោកប្រធានាធិបតី បានបញ្ជាក់ទៀតថា៖ រដ្ឋាភិបាលមូស្គបានត្រៀមខ្លួន រួចទៅហើយក្នុងការផ្គត់ផ្គង់ ផលិតផលកសិកម្មទៅកាន់ ប្រទេសក្រីក្រដោយមិនគិតថ្លៃ សេវានោះទេនិងតាមតំរូវការបន្ទាន់ជាក់ស្តែង។
លោក Putin នៅក្នុងពិធិជួបជុំមួយ នៃក្រុមប្រឹក្សាសន្តិសុខជាតិ កាលពីថ្ងៃសុក្របានបន្តដែរថា កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយ នឹងតួគីនិងយូអិនលើកមុនគឺជា កិច្ចព្រមព្រៀងដែលមិនសូវ ទទួលបានលទ្ធផលល្អ ប្រសើរទេពីព្រោះថា វាជាកិច្ចព្រមព្រៀងផ្តោតសំខាន់ ទៅលើការផ្គត់ផ្គង់អឺរ៉ុប ជាជាងបណ្តាប្រទេស នៅអាហ្វ្រិកដែលកំពុងខ្វះខាតខ្លាំង ៕
ប្រែសម្រួល៖ ស៊ុន លី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									