នៅវេលាម៉ោង២០ ថ្ងៃទី១០ ខែកញ្ញា «រាត្រីសមោសរអបអរសាទរបុណ្យ សែនព្រះខែរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ឆ្នាំ២០២២» នឹងចាក់បញ្ចាំងតាមពេលកំណត់ ដើម្បីបន្ថែមបរិយាកាសសប្បាយរីករាយនិង “ការសម្តែងសិល្បៈនៅពេលជួបជុំគ្នា” ដល់កូនចៅចិននៅទូទាំងពិភពលោក ។
ឆ្នាំនេះ «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន »នឹងរៀបចំធ្វើនៅក្រុង Zhang Jiagang ខេត្តJiang Su នៃប្រទេសចិន ។ រាត្រីសមោសរអបអរសាទរ បុណ្យសែនព្រះខែឆ្នាំនេះ នឹងផ្តោតសំខាន់ទៅលើការ ផ្សព្វផ្សាយលើវិស័យគំនិត សិល្បៈនិងបច្ចេកទេស ដើម្បីបង្ហាញពីកម្លាំងទាក់ទាញ ដ៏ពិសេសរបស់វប្បធម៌ប្រពៃណី ដ៏ល្អផូរផង់របស់ប្រជាជាតិចិន ក៏ដូចជាបង្ហាញពីកម្លាំងរួបរួម សាមគ្គីភាពនិងមោទនភាព របស់ប្រជាជាតិចិនផងដែរ ។

ដោយឡែក លោកChen Dong លោកស្រី Liu Yang និងលោក Cai Xuzhe អវកាសយានិកនៃយានអវកាស Shenzhou-១៤ នឹងឆ្លងបុណ្យសែនព្រះខែរបស់ ប្រជាជនចិនជាលើកដំបូង នៅស្ថានីយអវកាសរបស់ចិន ។

អវកាសយានិករបស់ចិនទាំងបីរូបនេះ នឹងថតវីដេអូពិសេសសម្រាប់ រាត្រីសមោសរអបអរសាទរបុណ្យ សែនព្រះខែរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ព្រមទាំងនឹងផ្ញើការជូនពរ បុណ្យសែនព្រះខែ និង “ផ្កាយមានភ័ព្វសំណាង”ចំពោះប្រជាជនចិន នៅទូទាំងពិភពលោកទៀតផង ។

យប់ថ្ងៃនេះ នៅវេលាម៉ោង២០ ថ្ងៃទី១០ ខែកញ្ញា «រាត្រីសមោសរអបអរសាទរ បុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ឆ្នាំ២០២២» នឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នា តាមកម្មវិធីប្រព័ន្ធសារព័ត៌មានបែបថី្ម ដូចជាប៉ុស្តិ៍ទូរទស្សន៍CCTV-1 ប៉ុស្តិ៍ទូរទស្សន៍CCTV-3 ប៉ុស្តិ៍ទូរទស្សន៍ CCTV-4 ប៉ុស្តិ៍ទូរទស្សន៍ CCTV-15 ប៉ូស្តិ៍ទូរទស្សន៍រូបភាពភ្លឺច្បាប់ទម្រង់ 8K វិទ្យុសិល្បៈ វិទ្យុតន្រ្តី វិទ្យុមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ វិទ្យុច្រកសមុទ្រតៃវ៉ាន់ កម្មវិធី APP ព័ត៌មាន កម្មវិធី APP នៃវីដេអូឃ្លីបនិង APP ព័ត៌មានរបស់ស្ថានីយទូរទស្សន៍មជ្ឈិមចិនជាដើម ក្រៅពីនេះបណ្តាញទំនាក់ទំនងសង្គម នៅបរទេសក៏នឹងចាក់ផ្សាយ ក្នុងពេលដំណាលគ្នាជូន ចំពោះទស្សនិកជន នៅទូទាំងពិភពលោកផងដែរ ៕ វិទ្យុមិត្តភាពកម្ពុជាចិន
