បរទេស៖ កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសអ៊ុយក្រែនបាន បង្កើនការចែក រំលែកព័ត៌មានសម្ងាត់ជាមួយសហរដ្ឋអាមេរិក ក្នុងការរៀបចំសម្រាប់ការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Kharkov ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាក្រុងវ៉ាស៊ីនតោនផ្តល់ព័ត៌មានអំពីប៉ុស្តិ៍បញ្ជាការរបស់រុស្ស៊ី ឃ្លាំងរំសេវ និងគោលដៅផ្សេងទៀតដល់ក្រុងគៀវក៏ដោយ ក៏មន្ត្រីអ៊ុយក្រែនមានការស្ទាក់ស្ទើរក្នុងជម្លោះមុននេះ ក្នុងការបង្ហាញពីផែនការប្រតិបត្តិការដល់សមភាគីអាមេរិករបស់ពួកគេ ជុំវិញការព្រួយបារម្ភថា នេះអាចបង្ហាញពីភាពទន់ខ្សោយ និងបង្អាក់ការបន្តការគាំទ្ររបស់អាមេរិក។ នេះបើតាមកាសែត The New York Times បានអះអាង។
បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះបានប្រាប់ NYT ថា ប៉ុន្តែវាទាំងអស់ គឺបានផ្លាស់ប្តូរក្នុងកំឡុងរដូវក្តៅទៅវិញ នៅពេលដែលក្រុងគៀវបានសម្រេចចិត្តថា ការចែករំលែកផែនការសម្រាប់ការវាយលុករបស់ខ្លួន ផ្ទុយពីការព្រួយបារម្ភពីមុន ជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនផ្តល់ជំនួយដល់អ៊ុយក្រែនបន្ថែមទៀត ។
ប្រភពបានរាយការណ៍ថា ការផ្លាស់ប្តូរនេះបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកផ្តល់ “ព័ត៌មានកាន់តែប្រសើរនិងពាក់ព័ន្ធបន្ថែមទៀតអំពីភាពទន់ខ្សោយរបស់រុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា