ព័ត៌មានអន្តរជាតិ

ពលរដ្ឋអូទ្រីស នាំគ្នាដើរតាមផ្លូវប្រឆាំងនឹង ការកើនឡើងនៃចំណាយប្រចាំថ្ងៃ

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ពលរដ្ឋអូទ្រីសជាច្រើន
ពាន់នាក់បាននាំគ្នាដើរជាក្បួន នៅតាមផ្លូវជាច្រើននារដ្ឋធានី Vienna ដើម្បីបង្ហាញពីការតវ៉ាប្រឆាំងទៅនឹង
ការកើនឡើងនៃតម្លៃចំណាយ ចាយវាយប្រចាំថ្ងៃកាន់តែខ្លាំងឡើង ហើយកបានធ្វើការបរិហារកេរ្ត៍ ទៅលើរដ្ឋាភិបាលផង
ដែរ។

ពលរដ្ឋដែលមានចំនួនប្រមានជា ៣០០០នាក់ បានចាប់ផ្តើមប្រមូលផ្តុំគ្នា ដោយមានការហែហម ការពារដោយក្រុមប៉ូលីស
ផងហើយក្រុមនេះបាន ដាក់ឈ្មោះខ្លួនឯងថាជា Patriot March ប៉ុន្តែមិនមានការប៉ះពាល់គ្នា ណាមួយជាមួយនឹងក្រុម
ការពារសន្តិសុខឡើយ។

គួរឲ្យដឹងដែរថាក្រុមតវ៉ាប្រឆាំង បាននាំគ្នាធ្វើការចោទប្រកាន់ រដ្ឋាភិបាលអូទ្រីសថា បានបរាជ័យក្នុងការជួយ ដល់ពលរដ្ឋរបស់ខ្លួនដោយ ក្នុងនោះមានទាំងការរិះគន់ ទៅលើចំណាត់ការក្នុងការគ្រប់គ្រង វិបត្តិកូវីដផងនិងជាពិសេស គឺតម្លៃថាមពលកើនឡើងខ្លាំង មួយរយៈចុងក្រោយនេះ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top