ព័ត៌មានអន្តរជាតិ

លោក Xi និងលោក Putin នឹងមានជំនួបដោយផ្ទាល់ មួយខាងក្រៅប្រទេសចិន ជាលើកដំបូង

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping នឹងធ្វើដំណើរចាកចេញពីប្រទេស ជាលើកដំបូងក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ ដើម្បីបំពេញទស្សនកិច្ច ទៅកាន់តំបន់អាស៊ីកណ្តាល។

តាមផែនការមេដឹកនាំចិនរូបនេះ ក៏នឹងត្រូវជួបគ្នាដោយផ្ទាល់ ជាលើកដំបូងជាមួយប្រធានាធិបតីរុស្សី Vladimir Putin ផងដែរពោលគឺមុនពេល មួយខែដែលលោកនឹង ត្រូវប្រកាសថាជាមេដឹកនាំ ដែលមានឥទ្ធិពលបំផុត បន្ទាប់លោកប្រធានម៉ៅសេទុង។

ដំណើរការទសន្សកិច្ចនេះផងដែរ ត្រូវបានគេចាត់ទុកថា ជាដំណើរទស្សនកិច្ច ទៅក្រៅប្រទេសជាដលើកដំបូងគិត ចាប់តាំងតែពីពេលមានការ រីករាលដាលនៃវិរុសកូវីដ ដើម្បីបង្ហាញពីអំណាច របស់ចិនផងនិងអំពីឥទ្ធិពលរបស់ចិន សម្រាប់ស្ថានភាពរបស់ សកលលោកបច្ចុប្បន្ននេះផង។

គួរឲ្យដឹងដែរថាប្រធានាធិបតីចិន និងជួបជាមួយនឹងប្រធានាធិបតីរុស្សី នៅក្នុងឱកាសនៃកិច្ចប្រជុំ Shanghai Cooperation Organization នាទីក្រុង Samarkand ក្នុងប្រទេស Uzbekistan ៕

ប្រែសម្រួល៖ ស៊ុន លី

To Top