ព័ត៌មានអន្តរជាតិ

លោក Zelensky អះអាងអ៊ុយក្រែន ពិតជាពឹងផ្អែកលើ អាមេរិកមែន

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានថ្លែងប្រាប់ទូរទស្សន៍ CNN កាលពី ថ្ងៃម្សិលមិញនេះថា រដ្ឋាភិបាលទីក្រុងគៀវ នឹងមិនអាចបន្តធ្វើសង្គ្រាមទៀតឡើយ បើគ្មានជំនួយហិរញ្ញវត្ថុ និងយោធាពី
សហរដ្ឋអាមេរិកទេនោះ។

ថ្លែងនៅក្នុងអំឡុងពេល សំភាស កាលពីថ្ងៃម្សិលមិញនេះដែរ លោកបានពន្យល់បែបនេះថា៖ ខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះ លោកប្រធានាធិបតីអាមេរិក Joe Biden និងសេតវិមានយ៉ាងខ្លាំង ចំពោះការគាំទ្រកន្លងមក។ ប្រសិនបើគ្មានការគាំទ្រ ទាំងនេះ ទេពួកយើងនឹងមិនអាចត្រឡប់ ដែនដីរបស់យើងមកវិញ នោះទេ។

លោកបន្តថា៖ ខ្ញុំជឿជាក់ថាការគាំទ្រ នៅតែមានភាពខ្លាំងក្លានិងរឹងម៉ាំ បន្តទៀត សម្រាប់ពួកយើងហើយវាគឺជារឿង ដ៏ចាំបាច់បំផុតពីព្រោះថា ប្រសិនបើអាមេរិក បញ្ឈប់ការគាំទ្រលោកខាងលិច ឈប់បញ្ជុនលុយឲ្យរដ្ឋាភិបាលក្រុងគៀវនោះ ប្រាកដណាស់រុស្សី នឹងយកឈ្នះសង្គ្រាមនេះជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top