បរទេស៖ មន្ត្រីការទូត របស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសអាល្លឺម៉ង់ មកដល់ពេលនេះ បានដើរលើសបន្ទាត់ក្រហម ហើយជាមួយនឹងរុស្សី តាមរយៈការ បញ្ជូនអាវុធយ៉ាងច្រើន ឲ្យកងកម្លាំង នៃប្រទេសអ៊ុយក្រែន។
អគ្គរដ្ឋទូតរុស្សី ប្រចាំនៅក្នុងទីក្រុងប៊ែរឡាំង បានបញ្ជាក់ថាការសម្រេចចិត្ត បានធ្វើឲ្យខូចខាត ដល់ការខិតខំប្រឹងប្រែងផ្សះផ្សា អស់រយៈពេលជាច្រើន ទសវត្ស មកហើយ គិតចាប់តាំងតែពីសម័យ
សង្គ្រាមលោកលើកទី២ និងការឈ្លានពាន របស់របបណាស៊ីស មកលើសហភាពសូវៀតផងដែរ។
លោករដ្ឋទូត Sergey Nechaev បានថ្លែងនៅក្នុងបទសំភាសមួយជាមួយនឹងកាសែត Izvestia ថា៖ការពិតដែលរបបរបស់អ៊ុយក្រែន កំពុងត្រូវបានទទួលការផ្គត់ផ្គង់ អាវុធធុនធ្ងន់ ជាច្រើនពីអាល្លឺម៉ង់ ហើយមិនប្រើប្រាស់ដើម្បីប្រឆាំង តែប្រទេសរុស្សីប៉ុណ្ណោះទេ ក៏មានទាំងពលរដ្ឋស៊ីវិល នៅក្នុងតំបន់ Donbass ផងដែរដែលវាគឺជាការដើរហួសបន្ទាត់ក្រហម រួចទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី