ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រី រុស្ស៊ី ឆ្លើយតបដោយការព្រមាន ទៅនឹងការបដិសេធ របស់លោក Zelensky សម្រាប់ជំនួប

បរទេស៖ អតីតនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ របស់ប្រទេសរុស្ស៊ី បានធ្វើការបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា រុស្ស៊ី នៅតែធ្វើការទាមទារ ថាអ៊ុយក្រែន
ត្រូវតែទទួលយកការចុះចាញ់ នៅគ្រប់លក្ខខណ្ឌ ទាំងអស់។

សេចក្តីថ្លែងការណ៍ របស់មន្ត្រីជាន់ខ្ពស់រុស្ស៊ី រូបនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹង ការលើកឡើងរបស់ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelenskyអំពីលទ្ធភាព នៃជំនួបរវាងរុស្សីនិងអ៊ុយក្រែន ថានឹងមិនអាច
កើតឡើងឡើយលុះត្រាណា តែសង្គ្រាមនេះត្រូវបាន បញ្ចប់ទៅ។

កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងមក លោក Zelensky បានបញ្ជាក់ថាកិច្ចពិភាក្សាចរចាគ្នា គឺនៅតែមិនទាន់អាចទៅរួចនោះទេ ជាមួយនឹងប្រទេសរុស្ស៊ី ពីព្រោះថាភាគីរុស្សី មិនបានផ្តល់ទំរង់ នៃសំណើរដែលមានលក្ខខណ្ឌ សមស្រប នៅឡើយហើយមកទល់នឹងថ្ងៃនេះអ៊ុយក្រែន បានបើកការវាយប្រហារ ដណ្តើមយកទឹកដីមួយចំនួន ពីរុស្សីមកវិញ បន្ថែមទៀតផង។

លោក Medvedev បានឆ្លើយតបថា៖លោក Zelensky បានបញ្ជាក់ថានឹងមិនពិភាក្សាដាច់ខាង ជាមួយនឹងភាគីដែលជាអ្នកដាក់ ឱសាទនវាទ។ឆ្នាំនេះឱសាទនវាទ នឹងបន្តកើនឡើងកំដៅបន្ថែមទៀតមុន ពេលដែលការទាមទារ
ដាច់ខាតត្រូវតែធ្វើឲ្យបានគឺអ៊ុយក្រែន ត្រូវតែចុះចាញ់និងទំលាក់អាវុធចុះ ចំពោះមុខរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top