ព័ត៌មានអន្តរជាតិ

ពលរដ្ឋ ប៉ាគីស្ថាន បាត់បង់ជីវិត ដោយសារជំនន់ទឹកភ្លៀង កើនឡើង ដល់ជាង១៤០០នាក់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយកាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានឲ្យដឹងថា គិតមកដល់ពេលនេះចំនួន នៃពលរដ្ឋដែលស្លាប់បាត់បង់ជីវិត ដោយសារជំនន់ទឹកភ្លៀង គិតចាប់តាំង តែពីពាក់កណ្តាល ខែមិថុនាមានចំនួន ទៅដល់១៤២៧ នាក់ ហើយនិងរបួសប្រមាន ជាជាង១២៧៤២នាក់ផ្សេងទៀត ។

ទិន្នន័យដែលត្រូវបានប្រកាស ដោយអជ្ញាធរជាតិ កិច្ចការងារ គ្រោះមហន្តរាយរបស់ប៉ាគីស្ថានឬ NDMA បានបង្ហាញទៀតថា ក្នុងចំណោមអ្នកស្លាប់ ក៏មានកុមារប្រមាណ ជា៥១០នាក់និងស្ត្រី ប្រមាណជា២៨៧ នាក់ផងដែរ ហើយតំបន់ភាគ ខាងត្បូងប្រទេសខេត្ត Sindh គឺជាទីកន្លែងរងគ្រោះធ្ងន់ធ្ងរ ជាងគេដែលមានពលរដ្ឋស្លាប់ ដល់ទៅ៥៩៤នាក់ និងបន្ទាប់មកគឺជាខេត្ត Khyber Pakhtunkhwa និងខេត្ត Balochistan ដែលមានអ្នកបាត់បង់ជីវិត
៣០៣នាក់និង២៧០នាក់រៀងគ្នា ។

តួលេខក៏បានបង្ហាញថា គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ លើកនេះបានបណ្តាល ឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋ រាប់ម៉ឺននាក់ដោយក្នុងនោះបច្ចុប្បន្ន ប្រមាណជា៥៤១ ០៤០នាក់កំពុងរស់ នៅតាមជុំរំភៀសខ្លួនហើយពលរដ្ឋ ដែលត្រូវបានជួយសង្គ្រោះ មានប្រមាណជា១៧៩ ២៨១នាក់ហើយ ក្រុមការងារជួយសង្គ្រោះ នៅតែបន្តការងារ របស់ខ្លួននៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top