ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រទេសទាំងបី អាមេរិក អង់គ្លេស និងអូស្ត្រាលី កុំចង់លាក់ឧបាយកល នុយគ្លេអ៊ែរ ចូលក្នុងហិប សម្ងាត់ឱ្យសោះ

ក្រុមតូចរបស់ប្រទេសទាំងបី គឺអាមេរិក អង់គ្លេសនិងអូស្ត្រាលី ចង់ជម្រះនូវកិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹក នុយគ្លេអ៊ែរ តាមរយៈប្រតិបត្តិការ សម្ងាត់ ប៉ុន្តែទីបំផុតទទួល បានបរាជ័យជាលើកទីបួន ។ ពោលគឺ កាលពីថ្ងៃទី១២ ខែកញ្ញា ការពិគ្រោះពិភាក្សាលើកទី៤ នៃកិច្ចប្រជុំក្រុមប្រឹក្សាអង្គការ ថាមពលបរមាណូ អន្តរជាតិ បានសម្រេចចិត្ត ដោយឯកភាពគ្នាថា នឹងពិភាក្សាអំពីបញ្ហា ពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការខាង នាវាមុជទឹកនុយគ្លេអ៊ែរ រវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី តាមបែបបទបញ្ហាពិភាក្សា ជាផ្លូវការ ដោយឡែក ។ នេះគឺមានន័យថា កិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹក នុយគ្លេអ៊ែររវាងប្រទេសទាំងបី គឺមិនអាចដោះស្រាយ ដោយប្រទេសទាំងបីជាសម្ងាត់នោះទេ ចាំបាច់ត្រូវទទួលការគ្រប់គ្រង ពីរដ្ឋសមាជិកនៃអង្គការ ថាមពលបរមាណូអន្តរជាតិទាំងអស់គ្នា ។

កាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ អាមេរិក អង់គ្លេស និងអូស្ត្រាលីបានប្រកាសបង្កើតដៃគូ សហប្រតិបត្តិការខាង សន្តិសុខត្រីភាគី(AUKUS) ដែលមានផែនការស្នូល គឺអាមេរិកនិងអង់គ្លេស នឹងសហការជួយអូស្ត្រាលីផលិតនាវាមុជទឹកដែលដើរ ដោយថាមពល នុយគ្លេអ៊ែរ ។ ការពិត នៃការផ្ទេរសម្ភារៈអាវុធនុយគ្លេអ៊ែរ ក្នុងកិច្ចសហប្រតិបត្តិការនេះ គឺការ សាយភាយនុយគ្លេអ៊ែរ វានឹងបង្កើនការ ប្រកួតសព្វាវុធ បំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយនិងបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធអន្តរជាតិ មិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ ដូច្នេះ បាននាំឱ្យសហគមន៍ អន្តរជាតិយកចិត្តទុកដាក់យ៉ាងខ្លាំង ។

សូមបញ្ជាក់ថា អាមេរិក អង់គ្លេស និងអូស្ត្រាលីសុទ្ធតែជាប្រទេសចុះហត្ថលេខីនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ ដែលគួរតែអនុវត្ត តាមកាតព្វកិច្ច មិនរាលដាលអាវុធនុយគ្លេអ៊ែរ ។ ប៉ុន្តែ ប្រទេសទាំងបីនេះ មិនអើពើបញ្ហាពិភាក្សា ពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការ ខាងនាវាមុជទឹក នុយគ្លេអ៊ែរ ដែលក្រុមប្រឹក្សាអង្គការ ថាមពលបរមាណូអន្តរជាតិបានអនុម័តតាមរយៈការពិភាក្សាដោយឯកភាពគ្នា ប៉ុនប៉ងធ្វើការចរចា តាមទំនើងចិត្តជាមួយនឹងលេខាធិការដ្ឋាន នៃអង្គការនេះអំពីការចាត់តាំង ត្រួតពិនិត្យនិងធានាកិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹកនុយគ្លេអ៊ែរ ដើម្បីលាក់បាំងទង្វើរាលដាល នុយគ្លេអ៊ែរ ។

មិនថាពួកគេប្រើឧបាយកល យ៉ាងណាក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការ ពិតជាមូលដ្ឋានមួយគឺ កិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹកនុយគ្លេអ៊ែរ រវាងប្រទេសទាំងបីពាក់ព័ន្ធ នឹងការបន្សុតអ៊ុយរ៉ាញីញូម ថ្នាក់អាវុធនិង ការផ្ទេរបច្ចេកទេស និងបរិក្ខារពាក់ព័ន្ធ គឺមានហានិភ័យរាលដាល អាវុធនុយគ្លេអ៊ែរ ដ៏ធ្ងន់ធ្ងរ ដែលបានល្មើសនឹងគោលដៅនិងកម្មវត្ថុនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយ អាវុធនុយគ្លេអ៊ែរ ការនេះបានហួសពីក្របខ័ណ្ឌភារកិច្ច នៃលេខាធិការដ្ឋានអង្គការ ថាមពលបរមាណូអន្តរជាតិ ដូច្នេះ ចាំបាច់ត្រូវឱ្យរដ្ឋសមាជិក នៃអង្គការនេះធ្វើការពិភាក្សានិងសម្រេចចិត្តជាមួយគ្នា ។
បច្ចុប្បន្ននេះ កិច្ចប្រជុំ នៃក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិបានផ្ចាញ់ប្រតិបត្តិការ សម្ងាត់របស់អាមេរិក អង់គ្លេសនិងអូស្ត្រាលី ចំនួនបួនលើកជាប់ៗគ្នា ដែលអាចបង្ហាញថា អ្នកទាំងអស់គ្នា សុទ្ធតែឃើញច្បាស់ថា ការពិតនៃសម្ព័ន្ធ AUKUS គឺឃុបឃិតជាមួយគ្នា ដើម្បីធ្វើបដិបក្ខនិងសង្គ្រាមត្រជាក់ ។

លោក António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានព្រមានថា បច្ចុប្បន្ននេះ ហានិភ័យ នៃការប្រើប្រាស់អាវុធ នុយគ្លេអ៊ែរ ប្រហែលមានកម្រិតខ្ពស់បំផុត ចាប់ពីយុគសម័យ សង្គ្រាមត្រជាក់មក ។ កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹក នុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី ជាដាច់ខាតមិនមែនជារឿងឯកជន របស់ពួកគេនោះទេ ហើយក៏មិនអាចសម្រេច ដោយពួកគេតែប៉ុណ្ណោះនោះដែរ ។ តើប្រទេសទាំងបីនេះ នឹងអនុវត្តភារកិច្ចបង្ការការរាលដាល អាវុធ នុយគ្លេអ៊ែរយ៉ាងណា ពួកគេចាំបាច់ត្រូវផ្តល់ការ ពន្យល់ដល់ពិភពលោក ។ ពួកគេកុំចង់លាក់បាំង ឧបាយកលនុយគ្លេអ៊ែរ ចូលទៅក្នុងហិប សម្ងាត់ឱ្យសោះ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top