ព័ត៌មានអន្តរជាតិ

ចារកម្មអាមេរិកថា រុស្ស៊ីចំណាយលុយ ៣០០លានដុល្លារ ឧបត្ថម្ភគណបក្ស ឬបេក្ខជនប្រធានាធិបតីនៅបរទេស ជាថ្នូរនឹងការទទួលបានឥទ្ធិពល

បរទេស៖ ប្រទេសរុស្ស៊ីបានបញ្ជូនប្រាក់យ៉ាងតិច ៣០០លានដុល្លារ ដោយសម្ងាត់ទៅឱ្យ គណបក្សនយោបាយបរទេស និងបេក្ខជនក្នុងប្រទេសជាច្រើន ចាប់តាំងពីឆ្នាំ ២០១៤ ក្នុងគោលបំណងដើម្បីទទួលបានឥទ្ធិពល, នេះបើតាមការវាយតម្លៃផ្នែក ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក “វាយតម្លៃថា ទាំងនេះគឺជាតួលេខអប្បបរមា ហើយថា ប្រទេសរុស្ស៊ីទំនងជាបានផ្ទេរ មូលនិធិបន្ថែមដោយសម្ងាត់ នៅក្នុងករណីដែលមិនបានរកឃើញ” ។

មន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងគិតថានេះគ្រាន់តែ ជាចំណុចនៃភស្តុតាង តូចមួយប៉ុណ្ណោះ”។

នៅក្នុងករណីដ៏អាក្រក់បំផុតមួយ ដែលត្រូវបានលើកឡើង នៅក្នុងការវាយតម្លៃថ្មី ចារកម្មរបស់សហរដ្ឋអាមេរិក បាននិយាយថា ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅក្នុង ប្រទេសអាស៊ីដែលមិនបញ្ចេញឈ្មោះ បានផ្តល់ប្រាក់រាប់លានដុល្លារ ដល់បេក្ខជនប្រធានាធិបតី។

ការវាយតម្លៃដែលមិនបែងចែក ចំណាត់ថ្នាក់មិនបានផ្តល់ព័ត៌មានលម្អិត អំពីប្រទេសជាក់លាក់នោះទេ ប៉ុន្តែប្រភពរដ្ឋបាលដែលដឹង ពីការរកឃើញនេះបានអះអាងថា រុស្ស៊ីបានចំណាយប្រាក់ប្រហែល ៥០ម៉ឺនដុល្លារដើម្បីគាំទ្រ គណបក្សប្រជាធិបតេយ្យ កណ្តាលស្តាំនិយមរបស់ ប្រទេសអាល់បានីនៅក្នុង ការបោះឆ្នោតឆ្នាំ ២០១៧ និងក៏ជាការចំណាយលើគណបក្ស ឬបេក្ខជននៅប្រទេសបូស្នៀ ម៉ុងតេណេហ្គ្រូ និង ម៉ាដាហ្គាស្ការផងដែរ ៕

សម្រួលៈ ណៃ តុលា

To Top