បរទេស ៖ ក្រសួងការបរទេស របស់ប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការលើកឡើងថា ប្រសិនបើអាមេរិកនឹងហ៊ាន ធ្វើការសម្រេចចិត្ត ក្នុងការផ្គត់ផ្កង់ អាវុធប្រភេទមីស៊ីល ចំងាយឆ្ងាយ ទៅដល់រដ្ឋាភិបាលទីក្រុងគៀវនោះ គឺជាពេលវេលាដែលអាមេរិក បានដើរកាត់បន្ទាត់ក្រហម ហើយក៏ជាពេល ដែលអាចចាត់ទុកថា អាមេរិក គឺជាភាគីមួយនៃជម្លោះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃមួយ ដែលធ្វើឡើងដោយលោកស្រី Maria Zakharova អ្នកនាំពាក្យ របស់ក្រសួងការបរទេស បានបន្ថែមទៀតថា រុស្សីនឹងប្រើប្រាស់សិទ្ធ ក្នុងការការពារខ្លួន និងការពារដែន អធិបតេយ្យរបស់ខ្លួន។
មកដល់បច្ចុប្បន្ននេះអាមេរិក បានធ្វើការ ផ្គត់ផ្គង់អ៊ុយក្រែន នូវគ្រាប់រ៉ូកែតបច្ចេកវិទ្យា ទំនើបបំផុត HIMARS ដោយប្រកាស ជាសាធារណៈគ្មានការ លាក់លៀមអ្វីឡើយ ហើយវាគឺជាគ្រាប់រ៉ូកែត ដែលអាចបាញ់បានក្នុងចំងាយដល់ទៅ៨០គីឡូម៉ែត្រ ប៉ុន្តែប្រសិនបើអាមេរិក នឹងផ្តល់គ្រាប់មីស៊ីល ដែលអាចបានចំងាយឆ្ងាយជាងនេះ នោះរុស្សីនឹងចាត់ទុកថា អាមេរិកបានដើរឆ្លងកាត់បន្ទាត់ក្រហម និងក្លាយទៅជាភាគីមួយ នៃជម្លោះជាមិនខាន។
ទោះបីជាយ៉ាងណាក្តី មន្ត្រីអាមេរិកកន្លងមក ធ្លាប់បានបញ្ជាក់ហើយថា អ៊ុយក្រែនបានធ្វើការសន្យាថា នឹងមិនប្រើប្រាស់គ្រាប់រ៉ូកែតអាមេរិក ក្នុងការវាយប្រហារ ទៅលើប្រទេសរុស្សី ក្នុងទឹកដីរបស់រុស្សីឡើយ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
