បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាស្ថានទូតរុស្ស៊ី ប្រចាំប្រទេសស៊ុយអែតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថាយន្តហោះគ្មានមនុស្សបើកពីរគ្រឿង បានវាយក្នុងទីតាំងរបស់ខ្លួននៅទីក្រុង Stockholm នៅម៉ោងប្រហែល២ទៀបភ្លឺ ម៉ោងក្នុងស្រុក។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ Telegramបញ្ជាក់ថាដ្រូនទីមួយបានទម្លាក់ប្រអប់នៃ ថ្នាំលាបពណ៌ក្រហមនៅខាងក្នុងស្ថានទូត ហើយបន្ទាប់ដ្រូនបើកទីពីរ ដែលផ្ទុកនូវអ្វីដែលស្ថានទូតបានពណ៌នាថាជាឧបករណ៍បំផ្ទុះក្លែងក្លាយ បានធ្លាក់នៅខាងក្នុងបរិវេណជិតអគារស្ថានទូត។ ស្ថានទូតបានហៅឧប្បត្តិហេតុនេះ ថាមិនមែនគ្រាន់តែជាការបង្កហេតុទេ ប៉ុន្តែជាការប៉ុនប៉ងដោយចំហដើម្បីបំភិតបំភ័យបុគ្គលិករបស់ខ្លួន។ រុស្សីបានធ្វើការកត់សម្គាល់ថាឧបទ្ទវហេតុស្រដៀងគ្នា នេះបានកើតឡើងពីមុនមក ស្ថានទូតបានចោទប្រកាន់អាជ្ញាធរស៊ុយអែត...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងសងសឹកវិញ ប្រសិនបើទ្រព្យសម្បត្តិ ដែលជាប់គាំងរបស់ខ្លួន ត្រូវបានរឹបអូសនោះ។ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍បានអនុម័តច្បាប់ជំនួយបរទេសជាបន្តបន្ទាប់ រួមទាំងវិធានការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន។ លោក Peskov បានលើកឡើងថា “នេះគឺជាការទន្ទ្រានយកទ្រព្យសម្បត្តិរដ្ឋ” ។ លោកបានបន្ថែមថា វាជារឿងខុសច្បាប់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាវាចម្បាំងមួយគ្រឿង របស់ខ្លួនបានទទួលរងការវាយប្រហារ ដោយកងកម្លាំងយោធាអ៊ុយក្រែន នៅផែនៃសមុទ្រខ្មៅ។ ការវាយប្រហារតាមអាកាសធ្វើឡើងនៅក្នុងតំបន់ Feodosiya ក្នុងដែនដី Crimea ដែលកាន់កាប់ដោយប្រទេសរុស្សី តាំងតែពីព្រឹកថ្ងៃអង្គារម្សិលមិញ។ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសរុស្សីបានថ្លែងថានាវាចម្បាំងដ៏ធំមួយដែលកំពុងចតទុកចោល Novocherkassk ត្រូវបានវាយប្រហារដោយមីស៊ីលបញ្ជាពីចំងាយរបស់ប្រទេសអ៊ុយក្រែនពិតមែន។ ដោយឡែកយោងតាមការអះអាង ដោយភាគីអ៊ុយក្រែនវិញមេបញ្ជាការកំពូលនៃកងទ័ពអាកាសបានអះអាងដែរថាយន្តហោះចម្បាំង របស់ខ្លួនគឺជាអ្នកដែលបានបំពេញបេសកកម្មវាយប្រហារលើកនេះហើយ ក្នុងនោះគេជឿជាក់ថា មានមនុស្សម្នាក់បាត់បង់ជីវិតផងដែរ៕...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTគណៈកម្មាធិការរៀបចំការបោះឆ្នោត កណ្តាលរបស់ប្រទេសនេះបានប្រកាសកាលពីថ្ងៃចន្ទថា ការរៀបចំការបោះឆ្នោតប្រធានាធិបតីខែមីនាឆ្នាំ២០២៤នៅក្នុងតំបន់ថ្មី របស់ប្រទេសរុស្ស៊ីគឺ ជារឿងដែលនឹងអាចធ្វើទៅបាន ។ ការរំពឹងទុក នៃការរៀបចំការបោះឆ្នោតនៅក្នុងតំបន់ Zaporozhye និង Kherson ក៏ដូចជា Donetsk (DPR) និង Lugansk (LPR) ត្រូវបានចូលដំណើរការដោយអ្នកតំណាង នៃគណៈកម្មការខ្លួនឯង ព្រមទាំងក្រសួងការពារជាតិ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានលាតត្រដាងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា រុស្សី បានជ្រើសបានយោធាថ្មី ចំនួនដល់ទៅ៤១ម៉ឺននាក់ ក្នុងនៅឆ្នាំនេះ។ សេចក្តតីថ្លែងការណ៍បញ្ជាក់ចំនួនរបស់លោកអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្សីរូបនេះ បានធ្វើឡើងនៅក្នុងអំឡុងពេលដែលគាត់កំពុងបំពេញទស្សនកិច្ចនៅកន្លែងហ្វឹកហ្វឺនយោធា Alabino នៅខាងក្រៅក្រុងម៉ូស្គូ។ លោក Medvedev បានត្រួតពិនិត្យកងទ័ពជាមួយនឹងកងវរសេនាធំវាយប្រហារតាមអាកាសទី ៣៣៧ដោយមើលអង្គភាពក្នុងការហ្វឹកហ្វឺន និងរៀបចំកិច្ចប្រជុំជាមួយមេបញ្ជាការរបស់ខ្លួន និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានទទូចថា គ្មានវិធីណាដែលយោធារុស្ស៊ីអាចកម្ចាត់បានឡើយនៅលើសមរភូមិប្រយុទ្ធនោះ។ ការអត្ថាធិប្បាយ របស់លោកបានធ្វើឡើងតាមការអះអាងនាពេលថ្មីៗនេះ របស់ប្រធានាធិបតី Vladimir Putinដែលថារដ្ឋាភិបាលលោកខាងលិច កំពុងបន្ទាបការរំពឹងទុករបស់ពួកគេទាក់ទងនឹងលទ្ធផល នៃជម្លោះអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកកាសែតរុស្ស៊ី Pavel Zarubin កាលពីថ្ងៃព្រហស្បតិ៍ លោក Peskov...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា រុស្ស៊ីបានដកខ្លួនជាផ្លូវការពីសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប (CFE) នៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនេះ ។ ប្រភពបានឲ្យដឹងថា “គិតត្រឹមម៉ោង ១២យប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នីតិវិធីដក CFE សម្រាប់ប្រទេសរុស្ស៊ី ដែលត្រូវបានផ្អាកដោយប្រទេសរបស់យើង ក្នុងឆ្នាំ២០០៧ ត្រូវបានបញ្ចប់ ដូច្នេះហើយ ទីបំផុតឯកសារច្បាប់អន្តរជាតិ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានគណៈកម្មការ EU លោកស្រី Ursula von der Leyen អ៊ុយក្រែនមិនបានគាំទ្រឬជំរុញឲ្យលោកខាងលិចក្នុងការរៀបចំឲ្យមានតុចរចាគ្នាជាមួយនឹងភាគីរុស្សីនោះឡើយ។ លោកបានប្រាប់អ្នកសារព័ត៌មានបែបនេះថា៖ ឥឡូវនេះ គ្មានមេដឹកនាំសហភាពអឺរ៉ុប អាមេរិក ដៃគូររបស់យើងកំពុងដាក់សម្ពាធមកលើយើងក្នុងលក្ខខណ្ឌនៃការអង្គុយ នៅតុចរចាជាមួយរុស្ស៊ីនោះទេ ។ លោកបានបន្ថែមថា៖...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៅទីក្រុងយេរូសាឡឹម កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យទីក្រុងមូស្គូ ឱ្យនិរទេសគណៈប្រតិភូអ្នកចរចារបស់ក្រុមហាម៉ាស ដោយហៅការធ្វើជាម្ចាស់ផ្ទះរបស់រុស្សី គឺជាសកម្មភាពគាំទ្រដល់អំពើភេរវកម្ម និងផ្តល់ប្រាក់កម្ចីស្របច្បាប់ដល់អំពើឃោរឃៅ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក Lior Haiat បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័រ X ដែលពីមុនជា Twitter ដោយសំដៅទៅលើក្រុមភេរវកររដ្ឋអ៊ីស្លាមថា៖ក្រុមហាម៉ាស់ គឺជាអង្គការភេរវកម្មដែលអាក្រក់ជាង ISISថែមទៀតផង។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B Lancer របស់កងទ័ពអាកាសអាមេរិកពីរគ្រឿង ត្រូវបានស្ទាក់និងរំខាននៅពេលហោះហើរចូលទៅជិតដែនអាកាសរុស្ស៊ី លើសមុទ្របាល់ទិកដោយយន្តហោះចម្បាំង Sukhoi Su-27។ យោងតាមក្រសួងការពារដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅពីលើអាកាសចំនួនពីរនៅលើដែនទឹក នៃបាល់ទិក ហើយយន្តហោះចម្បាំងមួយគ្រឿង ត្រូវបានបញ្ជូនដើម្បីកំណត់អត្តសញ្ញាណពួកគេ និងការពារការរំលោភបំពានណាមួយនៃដែនអាកាសជាតិ។ នាវិកនៃ Su-27 បានកំណត់អត្តសញ្ញាណអ្នកឈ្លានពានថាជាយន្តហោះប្រភេទ...