ព័ត៌មានអន្តរជាតិ

រុស្សី ទំនងជានឹងរៀបចំការបោះឆ្នោត នៅទឹកដីដែលដណ្តើមបានពីអ៊ុយក្រែន

រូបភាពពី៖​ Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTគណៈកម្មាធិការរៀបចំការបោះឆ្នោត កណ្តាលរបស់ប្រទេសនេះបានប្រកាសកាលពីថ្ងៃចន្ទថា ការរៀបចំការបោះឆ្នោតប្រធានាធិបតីខែមីនាឆ្នាំ២០២៤នៅក្នុងតំបន់ថ្មី របស់ប្រទេសរុស្ស៊ីគឺ ជារឿងដែលនឹងអាចធ្វើទៅបាន ។

ការរំពឹងទុក នៃការរៀបចំការបោះឆ្នោតនៅក្នុងតំបន់ Zaporozhye និង Kherson ក៏ដូចជា Donetsk (DPR) និង Lugansk (LPR) ត្រូវបានចូលដំណើរការដោយអ្នកតំណាង នៃគណៈកម្មការខ្លួនឯង ព្រមទាំងក្រសួងការពារជាតិ សេវាសន្តិសុខសហព័ន្ធ (FSB) និង អាជ្ញាធរមូលដ្ឋាននៃតំបន់ទាំងបួនរៀងខ្លួន។

គណៈកម្មាការដដែលនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតថា៖ភាគីទាំងអស់ នៃការពិគ្រោះយោបល់ពិចារណាថាវាអាចទៅរួច ក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតីនៅលើទឹកដី នៃអង្គភាពដែលជាចំណែកមួយរបស់សហព័ន្ធរុស្ស៊ី ។

គួរឲ្យដឹងដែរថាទឹកដីទាំងបួនត្រូវបានដាក់បញ្ចូលទៅក្នុងប្រទេសរុស្ស៊ីកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុនបន្ទាប់ពីគំនិតនេះត្រូវបានគាំទ្រយ៉ាងលើសលប់ដោយប្រជាជនក្នុងតំបន់នៅឯការធ្វើប្រជាមតិដែលធ្វើឡើងដោយឡែកពីគ្នា។ ភ្លាមៗបន្ទាប់ពីការបោះឆ្នោត ទឹកដីថ្មីដែលនៅតែជាកន្លែងកើតហេតុនៃអរិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានដាក់នៅក្រោមច្បាប់អាជ្ញាសឹករហូតមកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top