ព័ត៌មានអន្តរជាតិ

ស្ថានទូតរុស្សី ស្ថិតនៅក្នុងប្រទេសស៊ុយអែត រងការបំភ័យនិងវាយប្រហារ ដោយដ្រូន២លើក

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាស្ថានទូតរុស្ស៊ី ប្រចាំប្រទេសស៊ុយអែតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថាយន្តហោះគ្មានមនុស្សបើកពីរគ្រឿង បានវាយក្នុងទីតាំងរបស់ខ្លួននៅទីក្រុង Stockholm នៅម៉ោងប្រហែល២ទៀបភ្លឺ ម៉ោងក្នុងស្រុក។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ Telegramបញ្ជាក់ថាដ្រូនទីមួយបានទម្លាក់ប្រអប់នៃ ថ្នាំលាបពណ៌ក្រហមនៅខាងក្នុងស្ថានទូត ហើយបន្ទាប់ដ្រូនបើកទីពីរ ដែលផ្ទុកនូវអ្វីដែលស្ថានទូតបានពណ៌នាថាជាឧបករណ៍បំផ្ទុះក្លែងក្លាយ បានធ្លាក់នៅខាងក្នុងបរិវេណជិតអគារស្ថានទូត។

ស្ថានទូត​បាន​ហៅ​ឧប្បត្តិហេតុ​នេះ​ ថា​មិន​មែន​គ្រាន់​តែ​ជា​ការ​បង្កហេតុ​ទេ ប៉ុន្តែ​ជា​ការ​ប៉ុនប៉ង​ដោយ​ចំហ​ដើម្បី​បំភិត​បំភ័យបុគ្គលិក​របស់​ខ្លួន។

រុស្សីបានធ្វើការកត់សម្គាល់ថាឧបទ្ទវហេតុស្រដៀងគ្នា នេះបានកើតឡើងពីមុនមក ស្ថានទូតបានចោទប្រកាន់អាជ្ញាធរស៊ុយអែត ពីការខកខានក្នុងការធានាសុវត្ថិភាពនៃបេសកកម្មការទូតបរទេស តាមតម្រូវការក្រោមអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១០៦១ ស្តីពីទំនាក់ទំនងការទូតរវាងគ្នា។

ស្ថានទូតបាននិយាយថា ទោះបីជាអាជ្ញាធរស៊ុយអែតបានចុះបញ្ជីជាផ្លូវការ នូវការវាយប្រហារពីមុនមកលើ ទីតាំងបេសកកម្មនេះក៏ដោយ ការស៊ើបអង្កេតរបស់ពួកគេក្នុងរយៈពេល ជាងពីរឆ្នាំមិនទទួលបានលទ្ធផលអ្វីឡើយ៕

To Top