ព័ត៌មានអន្តរជាតិ

រុស្សី អះអាងថា នាវាចម្បាំងរបស់ខ្លួន រងការវាយប្រហារនៅសមុទ្រខ្មៅ

រូបភាពពី៖​ AFP

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាវាចម្បាំងមួយគ្រឿង របស់ខ្លួនបានទទួលរងការវាយប្រហារ ដោយកងកម្លាំងយោធាអ៊ុយក្រែន នៅផែនៃសមុទ្រខ្មៅ។

ការវាយប្រហារតាមអាកាសធ្វើឡើងនៅក្នុងតំបន់ Feodosiya ក្នុងដែនដី Crimea ដែលកាន់កាប់ដោយប្រទេសរុស្សី តាំងតែពីព្រឹកថ្ងៃអង្គារម្សិលមិញ។

រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសរុស្សីបានថ្លែងថានាវាចម្បាំងដ៏ធំមួយដែលកំពុងចតទុកចោល Novocherkassk ត្រូវបានវាយប្រហារដោយមីស៊ីលបញ្ជាពីចំងាយរបស់ប្រទេសអ៊ុយក្រែនពិតមែន។

ដោយឡែកយោងតាមការអះអាង ដោយភាគីអ៊ុយក្រែនវិញមេបញ្ជាការកំពូលនៃកងទ័ពអាកាសបានអះអាងដែរថាយន្តហោះចម្បាំង របស់ខ្លួនគឺជាអ្នកដែលបានបំពេញបេសកកម្មវាយប្រហារលើកនេះហើយ ក្នុងនោះគេជឿជាក់ថា មានមនុស្សម្នាក់បាត់បង់ជីវិតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top