ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ស៊ែរប៊ី ព្រមានថា មនុស្សគ្រប់គ្នា នៅអឺរ៉ុបនឹងកក ប្រសិនបើរុស្ស៊ី បិទហ្គាស

បរទេស៖ ប្រធានាធិបតី ស៊ែប៊ី លោក Aleksandar Vucic បាន ព្រមាន កាលពី ថ្ងៃ សុក្រ ថា ទីក្រុង ម៉ូស្គូ អាច នឹង សម្រេច បិទ ការផ្គត់ផ្គង់ ឧស្ម័ន ទាំងស្រុង ប្រសិនបើ សហភាព អឺរ៉ុប បន្ត ទៅមុខ ជាមួយ នឹង ផែនការ កំណត់ តម្លៃ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយ ផ្អែកតាមការលើកឡើង របស់លោក Vucic ថា “ប្រសិនបើសហភាពអឺរ៉ុប ធ្វើការសម្រេចចិត្តបែបនេះ នោះរុស្ស៊ីអាចសម្រេចចិត្តបិទ ឧស្ម័នទៅកាន់អឺរ៉ុបទាំងស្រុង ហើយបន្ទាប់មកវានឹងមិន មានហ្គាសនោះទេ ហើយគ្រប់គ្នានឹងកក” ដោយលោកបន្ថែមថា តម្លៃអគ្គិសនីក៏ នឹងកើតមានក្នុងករណីនេះផងដែរ បានកើនឡើងខ្ពស់ចាប់ពីថ្ងៃនេះ ៤០០អឺរ៉ូ ក្នុងមួយមេហ្គាវ៉ាត់ម៉ោង ។

ការអត្ថាធិប្បាយរបស់មេដឹកនាំស៊ែប៊ីនេះ បានធ្វើឡើងនៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍មួយបន្ទាប់ពីជំនួប របស់លោកជាមួយនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ។ ក្នុងចំណោមប្រធានបទ ដែលពួកគេបានពិភាក្សា លោក Vucic បាននិយាយថា គឺ រដូវស្លឹកឈើជ្រុះ និងរដូវរងានាពេលខាងមុខ ដែល Orban គិតថានឹងជា “ការសម្រេចចិត្ត នៃការរស់រានមានជីវិត នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច” ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា របស់មេដឹកនាំទាំងពីរនៅទីក្រុង Belgrade លោក Orban បានផ្តោតគោល ដៅលើការហាមឃាត់ របស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយនិយាយថា នេះគឺវាស្មើនឹង “មនុស្សតឿ ដាក់ទណ្ឌកម្មប្រឆាំង នឹងយក្សដែលពោរពេញដោយថាមពល” ៕
សម្រួលៈ ណៃ តុលា

To Top