បរទេស ៖ រដ្ឋអាជ្ញាក្នុងប្រទេសដាណឺម៉ាក បានចោទប្រកាន់ជាផ្លូវការ លើអតីតប្រធានចារកម្មបរទេស របស់ប្រទេស គឺលោក Lars Findsen ជាមួយនឹងការបែកធ្លាយឯកសារសម្ងាត់ខ្លាំងរបស់រដ្ឋដល់មនុស្ស ៦នាក់ រួមទាំងអ្នកកាសែត ២នាក់ផងដែរ ។
យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lars Findsen ដែលត្រូវបានព្យួរ ពីការងារ ជាប្រធានសេវាស៊ើបការណ៍ សម្ងាត់ការពារជាតិ ដាណឺម៉ាក (FE) ក្នុងខែសីហាឆ្នាំ ២០២០ ប្រឈមមុខនឹង ការចោទប្រកាន់ចំនួន៦ នៅក្នុង Viborg នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់សេវាស៊ើបការណ៍ប៉ូលីស របស់ប្រទេសដាណឺម៉ាក (PET) ។ រដ្ឋអាជ្ញាកំពុងបន្ត សំណុំរឿងនេះ នៅកម្រិតចៅក្រម ដោយស្នើថា លោក Findsen នឹងត្រូវកាត់ទោស ឱ្យជាប់គុកតិចជាង ៤ឆ្នាំ ប្រសិនបើគាត់ត្រូវបានកាត់ទោស ហើយពួកគេនឹងស្វែង រកការកាត់ក្តីណាមួយ នៅពីក្រោយទ្វារបិទជិត ។
PET បាននិយាយថា ការលេចធ្លាយបានកើតឡើង ក្នុងរយៈពេល ១៦ ឬ ១៧ ខែ។ មុនពេលត្រូវបានព្យួរការងារ លោក Findsen បានដឹកនាំ FE តាំងពីឆ្នាំ ២០១៥ ហើយពីមុន បានមើលការខុសត្រូវ ផ្នែកស៊ើបការណ៍ក្នុងស្រុកជានាយក PET ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៧ ។ លោកស្ថិតក្នុងចំណោម មនុស្សបួននាក់ ដែលត្រូវបានចាប់ខ្លួនកាលពីខែធ្នូឆ្នាំមុន ពាក់ព័ន្ធនឹងការស៊ើបអង្កេតដ៏វែង និងទូលំទូលាយដោយ PET និង ប៉ូលិស East Jutland Police ៕