បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានថ្លែង ទៅកាន់ប៉ុស្តិវិទ្យុរបស់រដ្ឋ Radio Free Europe ថាជម្លោះនៅអ៊ុយក្រែន នឹងអាចបន្តកើតមាន រហូតដល់ឆ្នាំ២០៣០ ហើយលោកខាងលិចគឺជា អ្នកដែលត្រូវគួរឲ្យស្តីបន្ទោស ជាជាងអ្នកនៅក្នុងជម្លោះ។
លោក Orban ត្រូវបានគេជឿជាក់ថា បានធ្វើការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបិទជិត មួយកាលពីសប្តាហ៍
កន្លងទៅជាមួយនឹងគណបក្ស ដឹកនាំអំណាចរបស់លោក Fidesz party ហើយដែលវាទើបតែបានបែកធ្លាយ
ទៅដល់ដៃក្រុមបណ្តាញ សារព័ត៌មាននៅពេលនេះ។
មេដឹកនាំហុងគ្រីរូបនេះ ក៏បានធ្វើការថ្លែងបញ្ជាក់ប្រាប់ ទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនទៀតថា លោកមានជំនឿច្បាស់ថា អ៊ុយក្រែន នឹងបាត់បង់ទឹកដីយ៉ាងហោចណាស់ ១ភាគ៣ នៃប្រទេសឬអាចទៅដល់ពាក់កណ្តាល នៃដែនដីរបស់ខ្លួនដោយសារ តែជម្លោះជាមួយ នឹងរុស្សីលើកនេះ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
