ការ៉ាកាស៖ ក្រសួងការបរទេស វ៉េណេស៊ុយអេឡាបានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា “បានច្រានចោលយ៉ាងខ្លាំង” លើអនុស្សរណៈរបស់ សេតវិមាននាពេលថ្មីៗនេះ ដែលបានចុះបញ្ជីថា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលពាក់ព័ន្ធនឹងការផលិត ឬការជួញដូរគ្រឿងញៀន។
អនុស្សរណៈ ដែល ចេញ កាលពី ថ្ងៃ ព្រហស្បតិ៍ បាន ចោទ ប្រទេស ជាង ២០ថា ជាប្រទេសមានការ ឆ្លង កាត់ គ្រឿង ញៀន ដ៏ សំខាន់ ឬ ជា ប្រទេស ផលិត គ្រឿង ញៀន ខុស ច្បាប់ ធំៗ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងការបរទេសវេណេស៊ុយអេឡា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនុស្សរណៈនេះគឺមានលក្ខណៈ “ជ្រៀតជ្រែក” ហើយមិនមានស្ថានភាពផ្លូវច្បាប់នោះទេ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “នៅក្នុងការបោះពុម្ពផ្សាយដ៏អាក្រក់នោះ ការអនុលោមភាពស្មោះត្រង់ នឹងការប្តេជ្ញាចិត្តអន្តរជាតិ” របស់វេណេស៊ុយអេឡាក្នុងការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ខុសច្បាប់មិនត្រូវបានលើកឡើងនោះទេ។ ក្រសួងក៏បានថ្កោលទោស រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការព្យាយាម “ធ្វើជាប៉ូលីសនៃឆាកអន្តរជាតិ និងបន្តអនុវត្តគោលនយោបាយក្រៅទឹកដី”។
ក្រសួងបានថ្កោលទោសអាមេរិក ដោយបានបន្ថែមថា “ការស្វែងរកការវិនិច្ឆ័យដោយគ្មានមូលដ្ឋាន” អំពីប្រទេសវេណេស៊ុយអេឡា ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃ ការចំណាយប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងសង្គ្រាម ដែលត្រូវបានចោទ ប្រកាន់លើគ្រឿងញៀន។
រដ្ឋាភិបាលវេណេស៊ុយអេឡា បានឲ្យដឹងថា វាគ្រាន់តែបន្ទាប់ពី ការបណ្តេញចេញរបស់ រដ្ឋបាលអនុវត្តគ្រឿងញៀន របស់សហរដ្ឋអាមេរិក ពីទឹកដីរបស់ខ្លួនក្នុងឆ្នាំ២០០៥ ដែលប្រទេសនេះបានចាប់ផ្តើម ធ្វើការរឹបអូសគ្រឿងញៀនដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា
