ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ កិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹកដើរ ដោយថាមពល នុយគ្លេអ៊ែរ រវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី គឺជាទង្វើរីកសាយភាយអាវុធ នុយគ្លេអ៊ែរ យ៉ាងគឃ្លើន

កាលពីថ្ងៃទី ១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាអង្គការ ថាមពលបរមាណូអន្តរជាតិ បានពិគ្រោះពិភាក្សា ជាពិសេសអំពីបញ្ហាពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹកដើរ ដោយថាមពល នុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី ។ នេះជាការពិគ្រោះពិភាក្សាលើកទី ៤ នៃរដ្ឋសមាជិក នៃអង្គការ ថាមពលបរមាណូ អន្តរជាតិ ដែលបានសម្រេចចិត្ត ជាឯកច្ឆន្ទថា នឹងពិភាក្សាអំពីបញ្ហា ពាក់ព័ន្ធ តាមបែបបទបញ្ហាពិភាក្សា ជាផ្លូវការដោយឡែក ដែលបានផ្ចាញ់ ឧបាយកលប៉ុនប៉ង របស់អាមេរិក អង់គ្លេសនិងអូស្ត្រាលី ដែលចង់ចាត់ប្រតិបត្តិការ ដោយសម្ងាត់ ។

គួររំលឹកថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ អាមេរិក អង់គ្លេស និងអូស្ត្រាលី បានប្រកាសបង្កើត ជាសម្ព័ន្ធភាព សន្តិសុខ ត្រីភាគី (AUKUS) ដែលមានផែនការស្នូល គឺ អាមេរិកនិងអង់គ្លេស នឹងសហការជួយអូស្ត្រាលី ឱ្យផលិតនាវាមុជទឹកដើរ ដោយថាមពល នុយគ្លេអ៊ែរ ។ ដូច្នេះ អូស្ត្រាលី បានលុបចោល កិច្ចព្រមព្រៀង អំពីការជួញដូរ នាវាមុជទឹកដើរ ដោយថាមពល នុយគ្លេអ៊ែរ ដ៏មានទំហំទឹកប្រាក់ ច្រើនសន្ធឹក ដែលបាន ចុះហត្ថលេខា ជាមួយបារាំង ទាក់ទិននឹងរឿងនេះ រដ្ឋាភិបាលបារាំង បានរិះគន់យ៉ាងខ្លាំងថា នេះគឺជាទង្វើបំពានលើទំនុកចិត្ត និងក្បត់ពាក្យស្បថ ។

ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹកដើរដោយ ថាមពលនុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី បានទទួលការថ្កោលទោស និងប្រឆាំងយ៉ាង ខ្លាំងលើផ្ទៃអន្តរជាតិ ។ អ្នកវិភាគ ជាច្រើនបានលើកឡើងថា ការពិតនៃការផ្ទេរ សម្ភារៈអាវុធនុយគ្លេអ៊ែរ ដែលពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំង៣គឺ ការរីកសាយភាយ នុយគ្លេអ៊ែរ វានឹងបង្កើនការប្រកួតសព្វាវុធ បំផ្លាញសន្តិភាពនិង ស្ថិរភាពក្នុងតំបន់ ក៏ដូចជាបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធអន្តរជាតិ ស្តីពីការមិនរីក សាយភាយ អាវុធនុយគ្លេអ៊ែរ ហើយនឹងបង្កជាការ គំរាមកំហែងយ៉ាងខ្លាំង ចំពោះសន្តិសុខសកល ។

សូមបញ្ជាក់ថា អាមេរិក អង់គ្លេសនិងអូស្ត្រាលី សុទ្ធតែជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញាមិន រីកសាយភាយ អាវុធនុយគ្លេអ៊ែរ ដែលគួរតែអនុវត្ត តាមកាតព្វកិច្ច មិនរីកសាយភាយ អាវុធនុយគ្លេអ៊ែរ ។ ប៉ុន្តែ ប្រទេសទាំងបីនេះ មិនអើពើនឹងបញ្ហាពិភាក្សា ពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការ ខាងនាវាមុជទឹកដើរដោយ ថាមពលនុយគ្លេអ៊ែរ ដែលក្រុមប្រឹក្សាអង្គការ ថាមពលបរមាណូអន្តរជាតិ បានអនុម័តតាមរយៈការពិភាក្សាជាឯកច្ឆន្ទ ប៉ុនប៉ងធ្វើការចរចាតាមតែទំនើងចិត្តជាមួយ នឹងលេខាធិការដ្ឋាន នៃអង្គការនេះអំពីការចាត់តាំង ត្រួតពិនិត្យនិង ធានាកិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរដើម្បីលាក់បាំងទង្វើ រីកសាយភាយអាវុធ នុយគ្លេអ៊ែររបស់ខ្លួន ។

មិនថា ពួកគេប្រើឧបាយកល យ៉ាងណាក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការ ពិតជាមូលដ្ឋានមួយគឺ កិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹកដើរ ដោយថាមពលនុយគ្លេអ៊ែររ វាងប្រទេសទាំងបីពាក់ព័ន្ធ នឹងការបន្សុទ្ធអ៊ុយរ៉ានីញ៉ូម ដែលអាចប្រើជាអាវុធ និងការផ្ទេរបច្ចេកទេស និងបរិក្ខារពាក់ព័ន្ធ គឺមានហានិភ័យរីកសាយភាយអាវុធ នុយគ្លេអ៊ែរដ៏ធ្ងន់ធ្ងរ ដែលបានល្មើស នឹងគោលបំណងនិងកម្មវត្ថុ នៃសន្ធិសញ្ញាមិនរីកសាយភាយ អាវុធនុយគ្លេអ៊ែរ ការនេះបានហួស ពីក្របខ័ណ្ឌភារកិច្ច នៃលេខាធិការដ្ឋាន នៃអង្គការ ថាមពលបរមាណូអន្តរជាតិ ដូច្នេះ ចាំបាច់ត្រូវអាស្រ័យ ដោយរដ្ឋសមាជិក នៃអង្គការនេះរួមគ្នាធ្វើការ ពិគ្រោះពិភាក្សានិងសម្រេចចិត្ត ។

របាយការណ៍ វិភាគមួយ ចំនួនបានបង្ហាញថា បច្ចុប្បន្ននេះ រ៉េអាក់ទ័រនាវាមុជទឹកដើរ ដោយថាមពលនុយគ្លេអ៊ែរ របស់សហរដ្ឋអាមេរិក និងអង់គ្លេសសុទ្ធតែបានប្រើប្រាស់ សារធាតុបន្សុទ្ធអ៊ុយរ៉ានីញ៉ូម ដែលអាចប្រើជាអាវុធ និងមានកម្រិតកំហាប់ លើសពី ៩០ ភាគរយ ហើយសហគមន៍អន្តរជាតិ បានយល់ឃើញជាទូទៅថា សម្ភារៈអាវុធនុយគ្លេអ៊ែរ ដែលពួកគេផ្ទេរ ទៅឱ្យអូស្ត្រាលី ក៏ជាសារធាតុបន្សុទ្ធអ៊ុយរ៉ានីញ៉ូម ដែលមានកម្រិតកំហាប់ខ្ពស់ និងអាចប្រើជាអាវុធផងដែរ ។ អាចឃើញថា កិច្ចសហប្រតិបត្តិការ ខាងនាវាមុជទឹកដើរដោយថាមពល នុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី គឺជាទង្វើរីកសាយភាយអាវុធ នុយគ្លេអ៊ែរ យ៉ាងគឃ្លើនដែលមានលក្ខណៈអាក្រក់ក្រៃលែង និងអាចបង្កជាផលវិបាក យ៉ាងធ្ងន់ធ្ងរណាស់ ។

បច្ចុប្បន្ននេះ ស្ថានការណ៍ ពិភពលោក មានភាពច្របូកច្របល់ ហានិភ័យនៃការរីកសាយភាយ អាវុធនុយគ្លេអ៊ែរ កំពុងកើនឡើង ។ លោក António Guterres អគ្គលេខាធិការ អង្គការ សហប្រជាជាតិ បានព្រមានថា បច្ចុប្បន្ននេះ ហានិភ័យនៃការប្រើប្រាស់ អាវុធនុយគ្លេអ៊ែរ ប្រហែលមានកម្រិតខ្ពស់បំផុត ចាប់ពីសម័យ សង្គ្រាមត្រជាក់មក ។ ទាក់ទិននឹងករណី ដែលក្រុមតូចរបស់ប្រទេសទាំងបី គឺ អាមេរិក អង់គ្លេសនិងអូស្ត្រាលី បាននិងកំពុងប្រព្រឹត្តទង្វើ បញ្ច្រាសទិសចរន្តដែលចង់អូសទាញ តំបន់អាស៊ីប៉ាស៊ីហ្វិក ធ្លាក់ក្នុងគ្រោះថ្នាក់ នៃ”ការចែករំលែកនូវសម្ភារៈអាវុធនុយគ្លេអ៊ែរ” សហគមន៍អន្តរជាតិ ដាច់ខាតមិនអាចឱបដៃឈរមើល ហើយមិនមានសកម្មភាព អ្វីសោះឡើយ ៕

To Top