ព័ត៌មានអន្តរជាតិ

លោក Xi Jinping បកស្រាយពី មនោសញ្ចេតនាជាតិ និងគ្រួសារ របស់ជនជាតិចិន

ពេលនិយាយដល់ មនោសញ្ចេតនា ចំពោះគ្រួសារ លោកមានប្រសាសន៍ថា ជនជាតិចិន មានពិធីបុណ្យជាច្រើន ក្នុងមួយឆ្នាំ ពេលពិធីបុណ្យ មកដល់គឺ មានន័យថា រាប់ពាន់គ្រួសារបានជួបជុំគ្នា ចែករំលែកភាពសប្បាយរីករាយ ក្នុងគ្រួសារ សួរសុខទុក្ខ សាច់ញាតិ និងមិត្តភក្តិ ជូនពរគ្នាទៅវិញទៅមក ដែលបានបញ្ជាក់ ពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងសមាជិកគ្រួសារ រវាងមិត្តភក្តិ គូស្នេហា និង រវាងមិត្តរួមការងារ ។
សង្គមបច្ចុប្បន្ននេះ ប្រែប្រួលយ៉ាង ឆាប់រហ័ស មនុស្សជាប់រវល់ នឹងការងារភ្លេចបាយភ្លេចទឹក ចល័តគ្រប់ទិសទី ដើម្បីតែទ្រទ្រង់ជីវភាព ប៉ុន្តែសូមកុំភ្លេច មនោសញ្ចេតនាពិត របស់មនុស្ស កុំកាត់ផ្តាច់មនោសញ្ចេតនាពិត ដោយសារនៅឆ្ងាយពីគ្នា កុំភ្លេចមនោសញ្ចេតនាពិត ដោយសារភាព រវល់មមាញឹក ប្រចាំថ្ងៃ កុំធ្វេសប្រហែសមនោសញ្ចេតនាពិត ខណៈដែលកំពុងខិតខំតស៊ូ ទាំងយប់ទាំងថ្ងៃ ។

ស្នេហាជាតិ គឺជាអារម្មណ៍ ដ៏ជ្រាលជ្រៅបំផុត និងស្ថិតស្ថេរបំផុតក្នុងលោក ដែលជាប្រភព នៃការកសាងគុណធម៌របស់បុគ្គល និងជាមូលដ្ឋានគ្រឹះ នៃការកសាងបុណ្យកុសល។ លោក ស៊ុន យ៉ាតសេន មានប្រសាសន៍ថា កិច្ចការ ដែលអស្ចារ្យបំផុត នៃការធ្វើជាមនុស្សគឺ «ត្រូវចេះស្រឡាញ់ជាតិ» ។ យើងតែងតែនិយាយថា ធ្វើជាមនុស្សគួរមានភាពស្មោះត្រង់ និងបុគ្គលិកលក្ខណៈ ។ មិនថាសុចរិត ឬបុគ្គលិកលក្ខណៈទេ ស្នេហាជាតិគឺឈានមុខគេ ។ យើងជាកូនចៅ របស់ប្រជាជាតិចិន យើងត្រូវស្វែងយល់ពីប្រវត្តិនៃប្រជាជាតិចិន ចម្លងបន្តនូវហ្សែន វប្បធម៌ចិន មានមោទនភាព ចំពោះជាតិ និងជឿជាក់លើ វប្បធម៌ខ្លួនឯង។ យើងត្រូវតែគិតគូរដល់ប្រទេសជាតិ និងប្រជាជនគ្រប់ទិសទី និងគ្រប់ពេលវេលា ដើម្បី “ស្រលាញ់អ្នកនាំប្រយោជន៍ជូនជាតិ និងស្អប់អ្នកបំផ្លាញជាតិ” ។ ស្នេហាជាតិមិនអាចត្រឹមតែស្ថិតនៅពាក្យស្លោកទេ ប៉ុន្តែគួរតែភ្ជាប់ឧត្តមគតិ របស់ខ្លួនជាមួយអនាគតជាតិមាតុភូមិ ហើយភ្ជាប់ជីវិតរបស់ខ្លួន ជាមួយវាសនាប្រទេសជាតិ ចាក់ឫសក្នុងប្រជាជន និងរួមចំណែកដល់ប្រទេសជាតិ។

គ្មានគ្រួសារណា ដែលមាន សុភមង្គលឡើយ បើគ្មានប្រទេសរីកចម្រើន ដូចគ្នាដែរ គ្មានប្រទេស ណាអាចរីកចម្រើនបានឡើយ បើរាប់ពាន់គ្រួសារ គ្មានសុភមង្គល ។ យើងត្រូវផ្សាព្វផ្សាយយ៉ាងខ្លាំងក្លា នូវមនោសញ្ចេតនា ស្រឡាញ់គ្រួសារ និងស្នេហាប្រទេសជាតិក្នុងសង្គមទាំងមូល បណ្តុះបណ្តាល និងអនុវត្តនូវតម្លៃសង្គម និយមស្នូល លើកកម្ពស់ស្មារតីស្នេហាជាតិ សមូហភាព និង សង្គម និយម និងឃោសនានូវការ បង្រួបបង្រួម ដែលស្រឡាញ់គ្រួសារ និងស្នេហាជាតិ ដើម្បីឱ្យមនុស្សគ្រប់គ្នា និងគ្រប់ក្រុមគ្រួសាររួមចំណែកដល់ មហាគ្រួសារប្រជាជាតិចិន៕

To Top