ព័ត៌មានអន្តរជាតិ

លោក Biden៖ បញ្ហារីករាលដាលវិបត្តិកូវីដ នៅអាមេរិក ឈានដល់ទីបញ្ចប់ហើយ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការប្រកាសជាផ្លូវការ កាលពីថ្ងៃចន្ទម្សិលមិញថា អាមេរិកបានឈានមកដល់ ទីបញ្ចប់ហើយនៃព្រឹត្តិការណ៍ រីករាលដាលនៃវិរុសកូវីដទោះបីជា ចំនួននៃអ្នកស្លាប់ដោយសារកូវីដ នៅតែមានចំនួនកើនឡើងនៅឡើយក្តី។

លោក Biden បានថ្លែងថា ខណៈដែលយើងនៅតែបន្ត មានបញ្ហាខ្លះក្តីប៉ុន្តែលោកជឿជាក់ថា ស្ថានភាពនេះកំពុងតែស្ថិតនៅលើ ដំណើរការល្អប្រសើរឡើង ក្នុងល្បឿនលឿនជាងមុន ដោយក្នុងនោះពលរដ្ឋអាមេរិក
ដែលស្លាប់ដោយសារកូវីដ នៅតែមានចំនួន ៤០០នាក់ ក្នុងមួយថ្ងៃនៅឡើយ។

ប្រធានអង្គការ សុខភាពពិភពលោក WHO ធ្លាប់បានបញ្ជាក់ហើយ កាលពីសប្តាហ៍មុនថា សញ្ញានៃការឈានទៅរក ការបញ្ចប់ទៅនៃការរីករាលដាល វិរុសកូវីដគឺកាន់តែកៀកមកដល់ ហើយចំពោះអាមេរិក។

ទោះបីជាយ៉ាងណាក្តីថ្លែងទៅកាន់ CBS លោក Biden បានលើកឡើងដែរថា អាមេរិកនៅសេសសល់ការងារ ជាច្រើនទៀតដែលនឹងត្រូវធ្វើ ដើម្បីអាចគ្រប់គ្រងវិរុស រាតត្បាតមួយនេះ។

គួរឲ្យដឹងដែរថា កាលពីខែសីហាកន្លងមក សហរដ្ឋអាមេរិកបានប្រកាសបន្ត កម្រិតការប្រកាសអាសន្ន ដោយសារវិរុសកូវីដដែលធ្លាប់ បានដាក់ឲ្យដំណើរការតាំងតែពី ខែមករា ឆ្នាំ២០២០ រហូតទៅដល់ថ្ងៃទី១៣ ខែតុលា ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top