ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ ៖ អាមេរិកអាច នឹងបញ្ជូនរថក្រោះ ឱ្យអ៊ុយក្រែន ដើម្បីជំនួសគ្រឿង បរិក្ខារចាស់ៗ សល់ពីសម័យសូវៀត

បរទេស ៖ មន្ត្រីជាន់ខ្ពស់ មន្ទីរប៉ង់តាហ្គោន បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងផ្តល់រថក្រោះ “ដែលត្រូវគ្នានឹងអង្គការណាតូ” ដល់យោធាអ៊ុយក្រែន ដើម្បីជំនួសគ្រឿងបរិក្ខារ ដែលមានវ័យ ចំណាស់ ពីសម័យសូវៀត ខណៈដែលទីក្រុង គៀវ បន្តជំរុញឱ្យមានស្ថិរភាព នៃអាវុធលោកខាងលិច ចំពេលមានការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លា ជាមួយកងទ័ពរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទព័ត៌មាន មួយកាលពីថ្ងៃចន្ទ បុគ្គលិកការពារជាតិ ត្រូវបានសួរថា តើសេតវិមានកំពុងពិចារណាលើគ្រឿង សឹកធុនធ្ងន់នៅក្នុងកញ្ចប់ជំនួយ នាពេលអនាគតដល់ អ៊ុយក្រែនដែរឬទេ ដោយកត់សម្គាល់ថា សមាជិកសភាអ៊ុយក្រែនថ្មីៗនេះ បានទៅទស្សនារដ្ឋធានីសហរដ្ឋអាមេរិក ដើម្បីជំរុញជា ពិសេសសម្រាប់សព្វាវុធរថក្រោះ ។

មន្ត្រីរូបនេះបាននិយាយថា “រថក្រោះពិតជាស្ថិតនៅលើតុ រួមជាមួយ នឹងតំបន់ផ្សេងទៀត” ដោយកត់សម្គាល់ថា ខណៈដែលកងទ័ពអ៊ុយក្រែន កាន់តែស៊ាំជាមួយ “រថក្រោះប្រភេទសូវៀត” មន្ទីរបញ្ចកោណទទួលស្គាល់ថា នឹងមានថ្ងៃមួយដែលពួកគេអាចចង់ផ្លាស់ប្តូរ និងអាច ចាំបាច់ត្រូវផ្លាស់ប្តូរទៅជាគំរូ ដែលត្រូវគ្នាជាមួយ NATO ។

ដោយបានសង្កត់លើថា តើរថក្រោះលោកខាងលិចអាចត្រូវបានរួមបញ្ចូល នៅក្នុងការចែកចាយសព្វាវុធ នាពេលខាងមុខ ឬយ៉ាងណានោះ មន្ត្រីដដែលបាននិយាយថា វានឹងអាស្រ័យលើថា តើកងកម្លាំងអ៊ុយក្រែន អាចត្រូវបានបណ្តុះបណ្តាល ដើម្បីប្រើប្រាស់ និងថែទាំរថយន្តបានលឿនប៉ុណ្ណា ប៉ុន្តែបានបន្ថែមថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden គឺពិតជាបើកចំហចំពោះ គំនិតនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top